ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA MOBILE បន្តឡើងវិញនូវសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីការបិទប្រទេសនេះអស់រយៈពេល ៤០ ថ្ងៃ

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile អាចដំណើរការនូវអាជីវកម្មរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសឥណ្ឌាហើយ។ ក្រោយការបិទប្រទេសអស់រយៈពេលជាង ៤០ ថ្ងៃនេះដោយសារតែមេរោគ COVID-19 ពេលនេះ ក្រុមហ៊ុន Nokia Mobile​ ត្រឡប់មកបន្តអាជីវកម្មរបស់ខ្លួនជាធម្មតាវិញហើយ។

image

យ៉ាងណាមិញ ការបិទប្រទេសនៅក្នុងឥណ្ឌាគឺមានបន្តរហូតដល់ថ្ងៃទី ១៧ ខែឧសភានេះដោយសារតែប្រទេសនេះស្ថិតនៅក្នុងតំបន់ក្រហមនៅឡើយទេ។ នៅក្នុងការណែនាំរបស់រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌានេះពេលនេះ សេវាកម្មជាច្រើនអាចធ្វើការបន្ត និងដំណើរការឡើងវិញ។ មជ្ឈមណ្ឌល Nokia Mobile Care centers ពេលនេះក៏បន្តនូវសេវាកម្មជាច្រើនរបស់ខ្លួននៅក្នុងតំបន់ដែលមានពណ៌ទឹកក្រូច និងបៃតងនោះ។

image

ពេលនេះ ក្រុមហ៊ុន Nokia Mobile បានបន្តនូវសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលមានការកើនឡើង ៥% នៅក្នុងតម្លៃនៃផលិតផលជាច្រើនរបស់ខ្លួនដែលចាប់ផ្តល់ពីថ្ងៃទី ១ ខែមេសានេះដោយសារតែការកើនឡើងនៃថ្លៃពន្ធ GST (Goods and Services Tax) ៕