ព័ត៌មាន

ស្មាតហ្វូន Oppo A92 បង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីហើយ

បន្ទាប់ពីការប្រកាសបង្ហាញនូវស្មាតហ្វូន A52និង A72 កាលពីខែមុននេះ ក្រុមហ៊ុន Oppo ក៏ទម្លាយនូវស្មាតហ្វូនថ្នាក់កណ្តាលត្រកូល A-series នៅក្នុងប្រទេសម៉ាឡេស៊ីដែលមានឈ្មោះហៅថា A92 ។ ស្មាតហ្វូននេះគឺមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងស្មាតហ្វូន A72 ដែលមានអេក្រង់ទំហំ FHD+ 6.5-inch IPS LCD, Snapdragon 665 chipset និងថាមពលថ្មទំហំ 5,000 mAh ។

image

ស្មាតហ្វូននេះគឺមានកាមេរ៉ា ៤ គ្រាប់ដែលមានទំហំ 48MP primary shooter ជាមួយនឹង 8MP ultrawide និងកាមេរ៉ា ២ គ្រាប់ទៀតដែលមានទំហំ 2MP ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 16MP ។ ស្មាតហ្វូន A92 នេះគឺមាន stereo speakers, headphone jack ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងបច្ចេកវិទ្យា 18W fast wired charging ។ ស្មាតហ្វូននេះដំណើរការនូវ Color OS 7.1 នៅលើ Android 10 និងមានពណ៌ខ្មៅ និងពណ៌សក្នុងការជ្រើសរើស។ ស្មាតហ្វូន Oppo A92 នេះគឺមានតម្លៃ MYR 1,200 ($280/€255) ៕

image