ព័ត៌មាន

ស្មាតហ្វូន Realme Narzo 10 ត្រូវគេបញ្ជាក់ថានឹងប្រើប្រាស់នូវបន្ទះឈីប Helio G80 SoC

ស្មាតហ្វូន Realme Narzo 10 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១១ ខែឧសភាខាងមុខនេះ ហើយមុនពេលដែលប្រកាសបង្ហាញជាផ្លូវការនេះ ក្រុមហ៊ុន Realme បញ្ជាក់ថា​ស្មាតហ្វូន Narzo 10 នឹងប្រើប្រាស់នូវបន្ទះឈីប Helio G80 SoC ។ ក្រុមហ៊ុន​ Realme មិនទាន់បង្ហាញនូវលក្ខណៈសម្បត្តិពេញលេញរបស់ស្មាតហ្វូន Narzo 10 នេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះបញ្ជាក់ថា ស្មាតហ្វូន Narzo 10 នេះនឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ា ៤ គ្រាប់ អេក្រង់ទំហំ 6.5″ waterdrop notch ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ និងថាមពលថ្មទំហំ 5,000 mAh ថែមទៀត។

 image

ស្មាតហ្វូន Realme Narzo 10 នេះមានពាក្យចចាមអារ៉ាមថាជាស្មាតហ្វូន Realme 6i ហើយប្រសិនបើនេះគឺជាការពិតនោះ វានឹងមានអេក្រង់ HD+ screen, កាមេរ៉ាខាងមុខ 16MP កាមេរ៉ាខាងក្រោយទំហំ 48MP, 8MP ultrawide, 2MP macro និង 2MP depth sensor ។ ស្មាតហ្វូននេះដំណើរការនូវ Android 10 និង realme UI ជាមួយនឹងបច្ចេកវិទ្យា 18W fast charging ថែមទៀត។

image

ក្រុមហ៊ុន Realme នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Narzo 10A នៅថ្ងៃទី ១១​ ខែឧសភានេះដែលមានការបញ្ជាក់ថាមានកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ។ ស្មាតហ្វូ​ន Narzo 10A នេះគឺមានបន្ទះឈីប Helio G70 SoC និងអេក្រង់ 6.5″ HD+ ថែមទៀត៕