ព័ត៌មាន

ការដាក់លក់ស្មាតហ្វូន Redmi Note 9 Pro Max ចាប់ផ្តើមនៅថ្ងៃទី ១២ ខែឧសភានេះនៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Redmi បានប្រកាសបង្ហាញនូវស្មាតហ្វូន Note 9 Pro និង Note 9 Pro Max នៅក្នុងប្រទេសឥណ្ឌានៅក្នុងខែមីនា។ ស្មាតហ្វូន Note 9 Pro ដាក់លក់នៅក្នុងប្រទេសនេះនៅថ្ងៃទី ១៧ ខែមីនានេះ ប៉ុន្តែការលក់ស្មាតហ្វូន Max ត្រូវបានពន្យារពេលដោយសារតែមេរោគ COVID-19 ។​ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះក៏ប្រកាសថា Note 9 Pro Max អាចរកទីញបាននៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១២ ខែឧសភាតាមរយៈ Mi.com ។

image

ការប្រកាសរបស់ក្រុមហ៊ុន Redmi នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបន្ធូរបន្ថយនូវការបិទប្រទេស និងអនុញ្ញាតអោយក្រុមហ៊ុន e-commerc អាចបើកដំណើរការឡើងវិញបាន។ ស្មាតហ្វូន Redmi Note 9 Pro Max នេះគឺមាន ៣ ទំហំគឺ​ 6GB/64GB មានតម្លៃ INR16,499 ($220/€200), 6GB/128GB មានតម្លៃ INR17,999 ($240/€220) និង 8GB/128GB មានតម្លៃ INR19,999 ($265/€240) ។

image

ស្មាតហ្វូន Redmi Note 9 Pro Max គឺមានតម្លៃថោកជាងមុន។ ស្មាតហ្វូន Redmi Note 9 Pro Max ប្រើប្រាស់នូវបន្ទះឈីប Snapdragon 720G SoC និងដំណរើការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹង MIUI10 ហើយវាមានអេក្រង់ 6.67″ FullHD+ display រន្ធ Punch-Hole ដែលមានកាមេរ៉ាខាងមុខទំហំ 32MP selfie ក្នុងការប្រើប្រាស់ថែមទៀត៕