ព័ត៌មាន

ស្មាតហ្វូន Vivo iQOO Z1 បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C

ក្រុមហ៊ុនបច្ចេកវិទ្យា MediaTek និង Vivo ជាប់ទាក់ទងទៅនឹងគម្រោងនៃការអភិវឌ្ឍមួយយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ វាមានការប្រកាសបង្ហាញនូវបន្ទះឈីប Dimensity 1000+ chipset ហើយភ្លាមៗនោះវាក៏មានតម្រុយមួយដែលបញ្ជាក់ថាស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីបនេះគឺ iQOO Z1 ។ ស្មាតហ្វូនដែលមានលេខម៉ូឌែល V1986A ក៏បង្ហាញខ្លួននៅលើវិញ្ញាបនបត្ររបស់ 3C ផងដែរ។

 image

នៅក្នុងឯកសាររបស់ស្មាតហ្វូន iQOO Z1 នេះគឺដំណើរការនូវបច្ចេកវិទ្យា 5G រួមជាមួយនឹងបច្ចេកវិទ្យា 44W Flash Charge ថែមទៀត។ ស្មាតហ្វូននេះគឺមានបន្ទះឈីប Dimensity 1000+ chipset ដែលត្រូវគេសន្មត់ថាជាស្មាតហ្វូន vivo iQOO Z1 នេះ។

image

ស្មាតហ្វូននេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា 5G UltraSave network power-saving technology និង HyperEngine gaming optimization sound ថែមទៀត។ យើងបានដឹងថា បន្ទះឈីប Dimensity 1000+ អាចនឹងមានកម្រិតអេក្រង់ដល់ទៅ 144Hz refresh rate ។ ស្មាតហ្វូននេះអាចនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យា HDR10+ និង real-time 4K video quality optimization ថែមទៀត៕