ព័ត៌មាន

Moto One Vision Plus និង Moto E7 បង្ហាញខ្លួននៅលើ Google Play Console

ក្រុមហ៊ុនបច្ចេកវិទ្យា Motorola កំពុងតែធ្វើការនៅលើ “plus” version របស់ស្មាតហ្វូន Moto One Vision ហើយពេលនេះវាក៏បង្ហាញនៅលើ Google Play Console ផងដែរ។ វាគឺជាស្មាតហ្វូនមួយចូលរួមជាមួយនឹង E-series នៅក្នុង Console នេះដែលនោះគឺជា Moto E7 ។ ស្មាតហ្វូន Moto One Vision Plus នេះគឺមានអេក្រង់ teardrop notch សម្រាប់កាមេរ៉ាខាងមុខ។

 image

វាមានអេក្រង់ទំហំ 6.3” និងកម្រិតភាពច្បាស់ 1080p+ ។ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB និង 128GB ។ សម្រាប់ម៉ូឌែល Plus គឺមានប្រព័ន្ធប្រតិបត្តិការ Android 9 Pie ហើយវាបានអាប់ដេតទៅកាន់ Android 10 នៅក្នុងខែមករា។

image

សម្រាប់ស្មាតហ្វូន Moto E7 នេះគឺមានបន្ទះឈីប Snapdragon 632 chipset ។ វាមានរ៉េមទំហំ 2GB និង Android 10 ។ ស្មាតហ្វូននេះមានអេក្រង់ 720p+ display (19:9) ហើយវាប្រហែលជាមានទំហំ 6’’ ។ សម្រាប់ស្មាតហ្វូន Moto E6s (2020) គឺមានអេក្រង់ 6.1” ៕