ព័ត៌មាន

NOKIA MOBILE ជាប់ចំណាត់ថ្នាក់លេខ ៥ នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប

ថ្មីៗនេះ ក្រុមហ៊ុន Canalys បានបញ្ចេញនូវរបាយការណ៍មួយដែលមានការចែករំលែកនូវការវិភាគរបស់ពួកគេនៃការនាំចេញស្មាតហ្វូននេះនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះ។ ក្រុមហ៊ុនវិភាគនេះអះអាងថា​ទីផ្សារស្មាតហ្វូនពិភពលោករបស់ក្រុមហ៊ុននេះក៏មានការប៉ះពាល់ដោយសារតែមេរោគកូរ៉ូណាវីរុសផងដែរ។ ក្រុមហ៊ុន Samsung, Huawei និង Apple គឺមានការធ្លាក់ចុះទៅលើការនាំចេញរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុន Xiaomi និង Vivo គឺមានចំណាត់ថ្នាក់លេខ ៤ និងលេខ ៥ ។

 image

ក្រុមហ៊ុន​ Canalys គឺបញ្ចេញនូវរបាយការណ៍មួយនៅក្នុងអ៊ឺរ៉ុបខាងលិចដែលបង្ហាញនូវក្រុមហ៊ុនចំនួន ៥ ។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានការកើនឡើង 79% បើធៀបទៅនឹងឆ្នាំមុននេះ ហើយវាមានចំណាត់ថ្នាក់លេខរៀងទី ៤ ដែលមានចំណែកទីផ្សារ ១០% នៅក្នុងអ៊ឺរ៉ុប។ ក្រុមហ៊ុន Samsung ជាប់លេខ ១ ក្រុមហ៊ុន Apple លេខ ២ និងក្រុមហ៊ុន Huawei លេខ ៣ ។ ក្រុមហ៊ុន HMD Global ឬ Nokia Mobile ជាប់ចំណាត់ថ្នាក់លេខ ៥ ៕

image