ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple អាចនឹងផ្លាស់ប្តូរការផលិត ២០% នៃ iPhone របស់ខ្លួនចេញពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា

តាមការបញ្ជាក់ចេញពីរបាយការណ៍មួយរបស់ The Economic Times នោះ នាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យ Apple បានជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ប្រទេសឥណ្ឌាដើម្បីធ្វើការផ្លាស់ប្តូរនូវខ្សែសង្វាក់ iPhone របស់ក្រុមហ៊ុន Apple ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា។ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះគឺអាចកើនឡើងច្រើនជាង ៤០ ពាន់លានដុល្លារអាមេរិកនៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple មិនចាំបាច់មានទីផ្សារធំនៅក្នុងប្រទេសឥណ្ឌានោះទេ។ តាមការបញ្ជាក់ជាផ្លូវការនោះ ក្រុមហ៊ុន Apple គ្រាន់តែចង់មានរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌានេះដើម្បីធ្វើការផ្លាស់ប្តូរនូវការផលិតរបស់ខ្លួននៅក្រៅពីចិន។ ​វាមានការរាយការណ៍ថា ២០% នៃការផលិត iPhone របស់ក្រុមហ៊ុន Apple អាចនឹងផ្លាស់ប្តូរទៅកាន់ប្រទេសឥណ្ឌា។

image

មន្ត្រីរបស់ប្រទេសឥណ្ឌារំពឹងថានឹងនាំចេញស្មាតហ្វូនដែលមានតម្លៃច្រើនជាង ១០០ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៥ ។ ចាប់ពីឆ្នាំ ២០១៩ ២០២០ នេះ ការនាំចេញស្មាតហ្វូននេះទៅកាន់ប្រទេសឥណ្ឌាគឺមានតម្លៃប្រហែលជា ៣ ពាន់លានដុល្លារអាមេរិកផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ធ្វើការផលិតរួចហើយទៅលើស្មាតហ្វូន iPhone XR នៅក្នុងប្រទេសឥណ្ឌាតាមរយៈក្រុមហ៊ុន Foxconn ។ ក្រុមហ៊ុន Apple ក៏ធ្វើការផលិតនូវស្មាតហ្វូន iPhone SE, iPhone 6S និង iPhone 7 នៅក្នុងប្រទេសឥណ្ឌា៕