ព័ត៌មាន

ការប្រកាសបង្ហាញវត្តមានរបស់ Google Pixel 4a នឹងមានការពន្យារពេលដល់ខែមិថុនា

Google Pixel 4a មានពាក្យចចាមអារ៉ាមថានឹងប្រកាសបង្ហាញខ្លួននៅក្នុងថ្ងៃទី ២២​ខែឧសភានេះ ប៉ុន្តែតាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួននោះ ការប្រកាសបង្ហាញស្មាតហ្វូនថ្នាក់កណ្តាលរបស់ Pixel នេះអាចនឹងពន្យារពេលដល់ខែមិថុនានេះ។​ព័ត៌មាននេះចេញពីប្លុករបស់អាល្លឺម៉ង់ Caschys ដែលបញ្ជាក់ថា ការដឹកជញ្ជូនស្មាតហ្វូន Pixel 4a គឺនៅថ្ងៃទី ៥ ខែមិថុនានេះ។

 image

កាលបរិច្ឆេទសម្រាប់ការបង្ហាញស្មាតហ្វូន Pixel 4a នៅក្នុងអ៊ឺរ៉ុបគឺនៅថ្ងៃដដែលនេះផងដែរ។ សម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិកនោះ វាប្រហែលជាមកលឿនជាងនេះ។ Pixel 4a អាចនឹងប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ Android 11 Beta Launch Show នៅថ្ងៃទី ៣ ខែមិថុនានេះ។

image

ស្មាតហ្វូន Pixel 4a មានពាក្យចចាមអារ៉ាមថានឹងមានបន្ទះឈីប Snapdragon 730 SoC រ៉េមទំហំ 6GB RAM និងប្រព័ន្ធប្រតិបត្តិការ Android 10 ផងដែរ។ វាមានអេក្រង់ 5.81″ FullHD+ OLED និង ២ ទំហំនោះគឺ 64GB និង 128GB ។ ស្មាតហ្វូន Pixel 4a នេះគឺមានកាមេរ៉ាគោលទំហំ 12.2MP នៅផ្នែកខាងក្រោយ និងកាមេរ៉ាមុខទំហំ 8MP selfie ។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយរបស់វា និងថាមពលថ្មទំហំ 3,080 mAh ជាមួយនឹង 18W និងរន្ធដោត USB-C ថែមទៀត៕