ព័ត៌មាន

ស្មាតហ្វូន Honor 30S ពណ៌ Butterfly Red បង្ហាញខ្លួនជាផ្លូវការហើយ

ក្រុមហ៊ុនបច្ចេកវិទ្យា Honor បានប្រកាសបង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននោះគឺ 30S នៅចុងខែមីនានេះរយៈពេល ២ សប្តាហ៍មុនការប្រកាសបង្ហាញស្មាតហ្វូន Honor 30 flagships ។ ស្មាតហ្វូននេះមានពណ៌ស បៃតង និងខ្មៅ ខណៈពេលដែលពណ៌ទី ៤ របស់វានៅមិនទាន់បង្ហាញនៅឡើយទេ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះទម្លាយថា​ខ្លួននឹងហៅពណ៌នេះថា Butterfly Red ហើយវានឹងដាក់លក់នៅថ្ងៃទី ១៨ ខែឧសភានេះ។

 image

ស្មាតហ្វូននេះគឺមានបន្ទះឈីប Kirin 820 ដែលមានម៉ូឌឹម 5G modem ។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ឬ 256GB ដែលមានតម្លៃ CNY2,399  ឬCNY2,699 ។ ពណ៌ទាំង ៣ របស់ស្មាតហ្វូននេះគឺដាក់លក់នៅលើ JD.com និង Vmall ៕

image