ព័ត៌មាន

NOKIA 150 បង្ហាញខ្លួននៅក្នុងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ពេលនេះបានជះឥទ្ធិពលខ្លាំងក្លាមែនទែននៅក្នុងទីផ្សាររបស់ចិនសម្រាប់ទូរស័ព្ទ Feature Phone របស់ខ្លួន។ សម្រាប់ទូរស័ព្ទ Nokia Feature Phone ថ្មីនេះគឺមានវិញ្ញាបនបត្រ TENAA នៅក្នុងប្រទេសចិន។ វិញ្ញាបនបត្រនេះគឺមានការបង្ហាញនូវរូបភាព និងលក្ខណៈសម្បត្តិនៃទូរស័ព្ទនេះនៅក្រោមម៉ូឌែល TA-1246 ដែលនោះគឺជា Nokia 150 (2020) ។

image

លក្ខណៈសម្បត្តិរបស់ Nokia 150 (2020)៖

  • ម៉ូឌែល: TA-1246, Dual SIM

  • ពណ៌: Black, Cyan, Red

  • វិមាត្រ: 132 × 50.5 × 15 mm

  • ទម្ងន់: 90.54 g

  • អេក្រង់: 2.4” TFT, 240 × 320

  • Color depth: 260K colors

  • កាមេរ៉ា: 0.3 MP (Rear), Flash

  • Processor: 0.26GHz, Single

  • RAM: 4MB

  • Storage: 4MB

  • ថ្ម: 1020 mAh

  • Keyboard: T9

  • Contacts capacity: 500

  • Network: GSM (900MHz, 1800MHz)

  • Communications: 3.5mm jack, USB

  • Extra: Bluetooth, FM radio

 image

Hemingdi Technologyគឺជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុង Shenzhen គឺជាអ្នកដែលធ្វើការផលិតនូវទូរស័ព្ទនេះ។ លក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះគឺដូចគ្នាទៅនឹង Nokia 125 (TA-1253) ដែលទទួលបាននូវវិញ្ញាបនបត្រកាលពីមួយសប្តាហ៍មុននេះ៕