ព័ត៌មាន

ក្រុមហ៊ុន QUALCOMM ប្រកាសបង្ហាញនូវបន្ទះឈីប SNAPDRAGON 768G

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ទើបតែធ្វើការអាប់ដេតនូវបន្ទះឈីប Snapdragon 765G របស់ខ្លួននោះគឺ Snapdragon 768G ។ វាមានការបង្កើនទៅលើល្បឿននៃ overlocked speed ប៉ុន្តែវាមានស្ថាបត្យកម្មដដែល និងលក្ខណៈសម្បត្តិស្រដៀងគ្នាផងដែរ។

 image

ជាក់ស្តែង Snapdragon 768G នេះមានការបង្កើននូវល្បឿន CPU Core ពី 2.4GHz ទៅកាន់ 2.8GHz ។ ក្រាហ្វិកកាត Adreno 620 GPU គឺមានការពង្រឹងប្រហែលជា 15% ។ វាក៏មានការទ្រទ្រង់ទៅលើ Bluetooth 5.2 និង​ Adreno updateable GPU drivers ផងដែរ។ វាមានការបញ្ចូលនូវ 5G modem ដូចគ្នានៅលើ 765G ផងដែរ។

image

កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 712 — ដែលមានការអាប់ដេតពី Snapdragon 710 ។ ក្រៅពីល្បឿន overclocked CPU នេះ បន្ទះឈីប​ Snapdragon 712 នេះគឺមិនមានអ្វីដែលថ្មីច្រើនពី Snapdragon 710 ៕