ព័ត៌មាន

vivo X50 Lite បង្ហាញខ្លួននៅក្នុងប្រទេសអូស្រ្តាលី

តើមានអ្វីដែលជាភាពខុសគ្នានៃស្មាតហ្វូន vivo V17 នៅរុស្សី ស្មាតហ្វូន vivo S1 Pro សម្រាប់ទីផ្សារអន្តរជាតិ និងស្មាតហ្វូន vivo Y9s? តាមពិតទៅស្មាតហ្វូនទាំង ៣ នេះគឺដូចគ្នា គ្រាន់តែមានឈ្មោះផ្សេងគ្នាប៉ុណ្ណោះសម្រាប់ទីផ្សារជាច្រើននោះ។ ស្មាតហ្វូននេះពេលនេះបង្ហាញខ្លួននៅលើហាងលក់រាយ JB Hi-Fi របស់អូស្រា្តលីដែលមានឈ្មោះហៅថា vivo X50 Lite ។

image

ស្មាតហ្វូន vivo X50 Lite នេះមានបន្ទះឈីប Snapdragon 665 chipset អេក្រង់ 6.38” AMOLED និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ បន្ទះឈីបនេះគឺមានរ៉េមទំហំ 8GB RAM និងម៉េមូរីទំហំ 128 gigs ហើយអាចបន្ថែមនូវ microSD slot ថែមទៀត។ ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 48MP, 8MP ultrawide-angle, 2MP និង 2MP ។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 16MP ។

image

ស្មាតហ្វូន vivo X50 Lite នេះមានថាមពលថ្មទំហំ 4,500mAh ប្រព័ន្ធប្រតិបត្តិការ Android 10 និង​ FuntouchOS 10 ផងដែរ។ JB Hi-Fi បញ្ជាក់ថា ស្មាតហ្វូននេះគឺមាន ២ ពណ៌គឺ Nebula Blue ឬ Jade Black​ដែលមានតម្លៃ AUD499 ($322/€300) ៕