ព័ត៌មាន

នាឡិកា Amazfit Ares នឹងបង្ហាញខ្លួននៅថ្ងៃទី ១៩ ខែឧសភានេះ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ Huami របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវនាឡិកាចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា Amazfit Ares នៅសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី ១៩ ខែឧសភានេះ។ ការប្រកាសនេះគឺចេញពីគណនីផ្លូវការរបស់ក្រុមហ៊ុន Weibo ដែលយើងបានឃើញថា នាឡិកានេះគឺមានសកម្មភាពលេងកីឡាដល់ទៅ ៧០ ផ្សេងៗគ្នា។

 image

វាមានការឌីស្សាញជាមួយនឹងរូបរាងរឹងមាំ​និងខ្សែនាឡិកាស៊ីលីខុនផងដែរ។ នាឡិកានេះគឺមានភ្ជាប់ជាមួយនឹងការតាមដាននូវភាពជំនាញ Firstbeat ជាមួយនឹង Modes ពិសេសជាច្រើនសម្រាប់ការវាស់ទៅលើកម្រិត VO2Max និងការបណ្តុះបណ្តាលយ៉ាងមានប្រសិទ្ធិភាព។

image

បន្ថែមពីនេះទៀតនោះ លោក Huang Wang ដែលជា CEO របស់ក្រុមហ៊ុន Huami ក៏បង្ហោះរូបភាពរបស់នាឡិកានេះនៅក្នុងពណ៌ Dark Green ។ យើងពិតជារំភើបណាស់ដែលថាព័ត៌មានលម្អិតរបស់នាឡិកានេះអាចនឹងទម្លាយនៅក្នុងពេលដ៏ខ្លីឆាប់ៗនេះ៕