ព័ត៌មាន

ការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor X10 5G ត្រូវបានទម្លាយ

Honor X10 5G គឺជាស្មាតហ្វូនស៊េរីថ្មីដែលត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះគឺនៅថ្ងៃទី ២០ ខែឧសភានេះ។ ពេលនេះវាមានការបែកធ្លាយដែលមានការបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះដែលមានកាមេរ៉ាផុសឡើងថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់។

image

ស្មាតហ្វូននេះត្រូវបង្ហាញនៅលើបញ្ជីវេបសាយរបស់ក្រុមហ៊ុន Vmall ដែលមានការបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះ។ សម្រាប់តម្លៃរបស់វានៅមិនទាន់ទម្លាយនៅឡើយទេ។ អ្នកទម្លាយដ៏ល្បីល្បាញ Ishan Agarwal ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor X10 5G នេះផងដែរ។ ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.63-inch LCD ជាមួយនឹងកម្រិត FHD+ និង 90Hz refresh rate ផងដែរ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 40MP main Sony IMX600y sensor ជាមួយនឹង 8MP ultrawide f/2.4 aperture និង 2MP macro module ។ ស្មាតហ្វូននេះនឹងបំពាក់នូវប្រព័ន្ធ IP5X សម្រាប់ការពារទឹក និងធូលីថែមទៀត។ វាក៏នឹងមាន MagicUI 3.1.1 នៅលើ Android 10 ផងដែរ។ ស្មាតហ្វូននេះអាចនឹងបំពាក់នូវបន្ទះឈីប Krin 820 5G chipset ជាមួយនឹងរ៉េមទំហំ 6GB RAM និងម៉េមូរីទំហំ 64/128GB storage ផងដែរ។ ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 4,300 mAh និងបច្ចេកវិទ្យា 22.5W fast wired charging ថែមទៀត៕