ព័ត៌មាន

Mediatek នឹងប្រកាសបង្ហាញនូវបន្ទះឈីប 5G chipset ថ្មីនៅថ្ងៃទី ១៨ ខែឧសភានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា​ Mediatek ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវបន្ទះឈីប 5G របស់ខ្លួននៅក្នុងទីផ្សារនៅក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីយើងបានឃើញវត្តមានរបស់បន្ទះឈីប Dimensity 800 និង Dimensity 1000 នៅក្នុងខែមករានេះ វាមានបន្ទះឈីបជំនាន់ក្រោយមួយទៀតនោះគឺ Dimensity 1000+ ដែលថ្មីៗនេះក៏បង្ហាញខ្លួននៅលើស្មាតហ្វូន vivo iQOO Z1 ផងដែរ។

 image

នៅថ្ងៃនេះ នៅលើគណនី Weibo របស់ក្រុមហ៊ុននេះបង្ហាញនូវបន្ទះឈីប 5G chipset ហើយវាប្រហែលជាបន្ទះឈីប Dimensity 800+ ដែលមានការពង្រឹងទៅលើសមត្ថភាព GPU នៅក្នុងការលេងហ្គេមផងដែរ។ នៅក្នុងការបង្ហោះនេះគឺមានការទម្លាយបង្ហាញថា ក្រុមហ៊ុន Honor ត្រៀមព្រឹត្តិការណ៍មួយនៅថ្ងៃទី ១៨ ខែឧសភានេះ ហើយស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 800+ chip ផងដែរ។

image

វាមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន K30i នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃថោកបំផុតដែលបំពាក់នូវបច្ចេកវិទ្យា 5G នៅលើទីផ្សារ។ ស្មាតហ្វូននេះគឺប្រើប្រាស់នូវបន្ទះឈីប Dimensity 800+ ហើយវាមានតម្លៃ CNY2,000 ($280)៕