ព័ត៌មាន

អស្ចារ្យមែន ត្រឹមតែ ១ ឆ្នាំ Realme មានអ្នកប្រើប្រាស់ច្រើនជាង ៣៥ លាននាក់ហើយ

Realme នឹងធ្វើការអបអរវត្តមានរបស់ខ្លួនរយៈពេល ១ ឆ្នាំចាប់តាំងពីម៉ាកយីហោនេះមានវត្តមាននៅក្នុងប្រទេសចិនជាមួយនឹងការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Realme X ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានទម្លាយថា ពេលនេះម៉ាកយីហោស្មាតហ្វូននេះគឺមានអ្នកប្រើប្រាស់ច្រើនជាង ៣៥ លាននាក់នៅជុំវិញពិភពលោក ហើយក្រុមហ៊ុននេះក៏ត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួននៅថ្ងៃទី ២៥ ខែឧសភាខាងមុខនេះផងដែរ។

 image

ស្មាតហ្វូននេះគឺមានលេខកូដ “Blade Runner” ហើយវាគឺជាស្មាតហ្វូនលេងហ្គេមដែលមានការពង្រឹងទៅលើកម្មវិធី Software និង Hardware ដើម្បីបង្កើនទៅលើកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះនឹងក្លាយជាកាដូនៅក្នុងថ្ងៃខួបអនុស្សាវរីយ៍នេះ ហើយវានឹងក្លាយជាការភ្ញាក់ផ្អើលមួយដ៏អស្ចារ្យបំផុត។

image

បើនិយាយអំពីស្មាតហ្វូននេះ វាមានកាមេរ៉ា ៤ គ្រាប់ និងរូបរាងស្រស់ស្អាតមែនទែន។ ស្មាតហ្វូននេះក៏មានការប្រទះឃើញកាលពីដើមឆ្នាំនេះផងដែរ។ ស្មាតហ្វូននេះថ្មីនេះក៏មានការ update ទៅលើ UI ហើយវាប្រហែលជាបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 865 ឬ Snapdragon 768G chip ៕