ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A Quantum បង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា quantum encryption

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និងក្រុមហ៊ុន SK Telecom​របស់ប្រទេសកូរ៉េខាងត្បូងថ្មីៗនេះបានប្រកាសបង្ហាញនូវស្មាតហ្វូន 5G របស់ខ្លួនដែលមានឈ្មោះហៅថា Galaxy A Quantum ។ Samsung Galaxy A Quantum គឺជាស្មាតហ្វូន 5G ដំបូងបំផុតរបស់ពិភពលោកដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា quantum random number generator (QRNG) chipset ដែលអភិវឌ្ឍដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ ID Quantique របស់ក្រុមហ៊ុន SK Telecom ។

 image

QRNG chipset គឺជា SKT IDQ S2Q000 ហើយវាមានការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពនៃការការពារទិន្នន័យរបស់ស្មាតហ្វូននេះតាមរយៈបច្ចេកវិទ្យា quantum encryption technology ក្នុងការបង្កើតនូវ Keys សុវត្ថិភាពនោះ។ បន្ទះឈីបនេះគឺមានការផ្តល់នូវសេវាកម្មជាច្រើនតាមរយៈការបង្កើតនូវ encryption keys សម្រាប់ប្រើប្រាស់នៅលើកម្មវិធីជាច្រើន។

image

ក្រៅពីបន្ទះឈីប QRNG chip នេះ ស្មាតហ្វូន Galaxy A Quantum គឺមានបន្ទះឈីប Exynos 980 SoC, 6.7″ FullHD+ Infinity-O Super AMOLED និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូន Galaxy A Quantum នេះដំណើរការនូវ OneUI ដែលផ្អែកនៅលើ Android 10 ហើយវាមានកាមេរ៉ា ៥ គ្រាប់។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 32MP selfie និងកាមេរ៉ាខាងក្រោយទំហំ 64MP ជាមួយនឹង 12MP ultrawide, 5MP macro និង 5MP depth sensor ផងដែរ៕

image