ព័ត៌មាន

Xiaomi ប្រកាសបង្ហាញវត្តមានរបស់កាសស្តាប់ស៊េរីថ្មី Mi AirDots 2 SE ជាផ្លូវការ

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសបង្ហាញនូវ Version ដែលមានតម្លៃសមរម្យរបស់កាសស្តាប់ Wireless ដែលដូចទៅនឹង AirPod ផងដែរនោះគឺ Mi AirDots 2 SE ។​កាសស្តាប់ថ្មីនេះអាចធ្វើការ Pre-order បាននៅក្នុងប្រទេសចិន ហើយការនាំចេញរបស់កាសស្តាប់នេះគឺនៅថ្ងៃទី ១៩ ខែឧសភានេះ។ វាមានតម្លៃ CNY 170 ($24/€22)។

image

កាសស្តាប់  SE នេះមិនមានការទ្រទ្រង់នូវ  codec LHDC កម្រិតខ្ពស់នោះទេ ប៉ុន្តែវាមាន AAC ។ វាដំណើរការនូវបច្ចេកវិទ្យា  Bluetooth 5.0 ។​កាសស្តាប់នេះមានទម្ងន់  4.7g ហើយអាចស្តាប់បាន ៥ ម៉ោង។ ប្រអប់កាសស្តាប់នេះគឺមានទម្ងន់ 48g និងអាចប្រើប្រាស់បន្ថែមបាន ២០ ម៉ោងទៀត។ វាមានការបញ្ចូលថាមពលថ្មតាមរយៈខ្សែ USB-C ។ កាសស្តាប់ Xiaomi Mi AirDots 2 SE នេះក៏មាន Touch Control ផងដែរ។

image

ស្មាតហ្វូននេះអាចភ្ជាប់ទំនាក់ទំនងទៅកាន់កាសស្តាប់នេះបានយ៉ាងងាយស្រួល។ កាសស្តាប់  SE នេះមានការទ្រទ្រង់នូវមុខងារ  “Environmental Noise Cancellation” ដូចទៅនឹងម៉ូឌែល 2s ផងដែរ៕