ព័ត៌មាន

កាសស្តាប់ OnePlus នឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បានប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើន និងកាសស្តាប់របស់ខ្លួនមួយចំនួនផងដែរ ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់ប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែរបស់ខ្លួននៅឡើយទេ។ តាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះបញ្ជាក់ថា កាសស្តាប់របស់ក្រុមហ៊ុននេះនឹងបង្ហាញខ្លួននៅក្នុងខែកក្កដាខាងមុខនេះ។

 image

ស្មាតហ្វូន OnePlus Z នឹងបង្ហាញខ្លួននៅក្នុងពេលដូចគ្នានេះផងដែរ ហើយវាគឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យនៅក្នុងឆ្នាំ ២០២០ នេះរបសក្រុមហ៊ុន OnePlus ។ កាសស្តាប់ OnePlus នេះនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងកាសស្តាប់ AirPods ផងដែរ។ កាសស្តាប់នេះពិតជាមានការឌីស្សាញរូបរាងស្រស់ស្អាតមែនទែន។

image

វានៅមិនទាន់មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិ និងឈ្មោះរបស់វានៅឡើយទេ ប៉ុន្តែវាប្រហែលជាមានឈ្មោះហៅថា OnePlus Bullets Truly Wireless ឬឈ្មោះអ្វីដែលស្រដៀងគ្នានេះជាក់ជាមិនខាន៕