ព័ត៌មាន

ផ្នែកខាងក្នុងរបស់ស្មាតហ្វូន Motorola Edge+ គឺមានទង់ដែងជាច្រើន

យើងបានឃើញនូវវត្តមាននូវស្មាតហ្វូន Motorola Edge+ កាលពីប៉ុន្មានថ្ងៃមុននេះ។ ពេលនេះ ផ្នែកខាងក្នុងរបស់ស្មាតហ្វូននេះក៏ត្រូវបាន Review ដោយ YouTuber PBKreviews ផងដែរ។ ស្មាតហ្វូន​ Edge+ នេះគឺមាន IP68 ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺធ្វើពីកញ្ចក់។

 image

វាប្រើប្រាស់នូវ 6000 series aluminum midframe ដែលមិនធ្វើអោយស្មាតហ្វូននេះឡើងកម្តៅក្នុងការប្រើប្រាស់នោះទេ។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 108MP ។ ស្មាតហ្វូននេះមានគែមអេក្រង់ភ្លោះ ហើយវាមិនងាយស្រួលនោះទេក្នុងការដោះមើលគ្រឿងខាងក្នុងរបស់ស្មាតហ្វូននេះ។​តោះទស្សនាវីដេអូទាំងអស់គ្នា៖

image