ព័ត៌មាន

realme 6i ដាក់លក់ហើយក្នុងតម្លៃពិសេសបំផុតត្រឹមតែ ១៩៩ ដុល្លារ និងនាឡិកាឆ្លាតវៃផលិតផល AIoT ដំបូងរបស់ realme នឹងមកទីផ្សារកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ!

ថ្មីៗនេះ វាមានព័ត៌មានអំពីដំណើរការរបស់ក្រុមហ៊ុន realme នៅអាស៊ីអាគ្នេយ៍ដែលជាប់ចំណាត់ថ្នាក់កំពូលទី៥ ក្នុងត្រីមាសទី១ ឆ្នាំ២០២០។ ថ្ងៃនេះ realme 6i ត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃទី១៦ ដែលជាអាវុធដ៏ខ្លាំងមួយទៀតដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ។ នៅពេលដែល realme 6i បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារផ្សេងទៀតដោយសារបន្ទះឈីប Helio G80 ដំបូងបង្អស់លើពិភពលោក រួមទាំងកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ48MP ថាមពលថ្ម ៥០០០mAh និងការសាកថ្មល្បឿនលឿន១៨វ៉ាត់ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា realme 6i ទទួលបានការកែលម្អគួរឱ្យកត់សម្គាល់ពី realme 5i ។ realme 6i នេះមកជាមួយនឹងទំហំរ៉េម4GB+ទំហំផ្ទុក128GB ដែលលក្ខណៈពិសេសខាងលើនេះមានតម្លៃត្រឹមតែ ១៩៩ដុល្លារ តែប៉ុណ្ណោះ។

 image

realme 6i បំពាក់ជាមួយនឹងបន្ទះឈីបMediaTek Helio G80 ផ្តល់ថាមពលគួរឱ្យភ្ញាក់ផ្អើល។ realme 6i ដំណើរការជាមួយបន្ទះឈីបHelio G80 ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាហ្គេម “HyperEngine“ ដើម្បីបង្កើនសមត្ថភាពនៅពេលលេងហ្គេម។ លទ្ធផលគឺគុណភាពរូបភាពកាន់តែប្រសើរ និងអត្រាframe មានស្ថេរភាពជាងមុនដែលធ្វើឱ្យ realme 6i លេចធ្លោខ្លាំងខណៈពេលលេងហ្គេម។

image

ផ្នែកខាងកាមេរ៉ាវិញ វាធ្វើឱ្យប្រសើរឡើងជាមួយ កាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ48MP – កាមេរ៉ាគោលទំហំ48MP, លែនទូលាយ១១៩ដឺក្រេ (ទំហំ8MP) លែនព្រាលផ្ទៃខាងក្រោយ (ទំហំ2MP) និងលែនម៉ាក្រូ៤ស.ម (ទំហំ2MP) ។ នេះរឹតតែអាចដេញតាមលក្ខណៈពិសេសរបស់ម៉ូឌែលផ្សេងទៀតដែលមានជួរតម្លៃលើសពី៣០០ដុល្លារ ។ ខណៈពេលនេះ realme 6i ក៏មានការរចនាម៉ូដពីអ្នករចនាម៉ូដជប៉ុនដ៏ល្បី – Naoto Fukasawa , ដែលrealme កំពុងព្យាយាមស្វែងយល់ឱ្យកាន់ជ្រៅទៅក្នុងទីផ្សារយុវវ័យ។​ 

image

លើសពីនេះទៅទៀត​ realmeបានចេញផ្សាយជាផ្លូវការនូវផលិតផល AloT ដំបូងបង្អស់ – នាឡិកាឆ្លាតវៃនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ការតាមដានការផ្លាស់ប្តូរចលនា និងចង្វាក់បេះដូង អេក្រង់បង្ហាញពណ៌ស្រស់ស្អាត និងការសាកតាមUSBដោយផ្ទាល់ នាឡិកាឆ្លាតវៃនេះបានដាក់លក់ក្នុងតម្លៃ២៨ដុល្លារ ដែលអាចបំពេញតំរូវការជាប្រចាំរបស់អ្នកបាន៕