ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A41 ចាប់ផ្តើមទទួល pre-order នៅក្នុងប្រទេសហូឡង់

ស្មាតហ្វូន Samsung Galaxy A41 បានប្រកាសបង្ហាញខ្លួននៅក្នុងខែមីនា ហើយពេលនេះស្មាតហ្វូននេះបានធ្វើការ​ pre-orders បានហើយនៅក្នុងប្រទេសហូឡង់។ ស្មាតហ្វូននេះមានតម្លៃ €299 ហើយអ្នកអាចធ្វើការកក់ទិញនៅលើវេបសាយរបស់ Samsung នៅហូឡង់តែម្តង។ វាមាន ៣ ពណ៌គឺ rism Crush Black, Prism Crush White និង Prism Crush Blue ។

 image

ស្មាតហ្វូន Galaxy A41 នេះដំណើរការនូវបន្ទះឈីប Helio P65 SoC ប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹង One UI 2.0 ។ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាមានរន្ធដោតម៉េមូរី microSD card​ទំហំដល់ទៅ 512GB ផងដែរ។

image

ស្មាតហ្វូន Galaxy A41 នេះមានអេក្រង់ទំហំ 6.1″ Super AMOLED Infinity-U ដែលមានកម្រិតភាពច្បាស់​ FullHD+ និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូននេះគឺមានកាមេរ៉ា ៤ គ្រាប់ដែលកាមេរ៉ាខាងមុខទំហំ 25MP selfie និងកាមេរ៉ាខាងក្រោយ 48MP main, 8MP ultrawide និង 5MP depth sensor ។ ស្មាតហ្វូន Galaxy A41 មានថាមពលថ្មទំហំ 3,500 mAh ជាមួយនឹងបច្ចេកវិទ្យា 15W ៕