ព័ត៌មាន

LG G8X ThinQ អាចអាប់ដេតទៅកាន់ Android 10

ស្មាតហ្វូន LG G8X ThinQ ពេលនេះទទួលបាននូវការអាប់ដេតទៅកាន់ Android 10 ។ សម្រាប់ firmware ថ្មីនេះគឺជា version G850U20f ហើយវាក៏មានលេខកូដម៉ូឌែល LM-G850UM ។ សម្រាប់ការអាប់ដេតថ្មីនេះគឺមានការនាំយកនូវមុខងារ Dark Mode និង full-screen gestures សម្រាប់ស្មាតហ្វូន G8X ThinQ ។

 image

បន្ថែមពីនេះទៀតនោះ ការអាប់ដេតនេះគឺអនុញ្ញាតអោយអ្នកប្រើប្រាស់ G8X ThinQ នៅតែប្រើប្រាស់នូវ Dual Screen accessory បានផងដែរ។ ការអាប់ដេត Android 10 នេះអាចដំណើរការបាននៅលើ Network របស់ Sprint ៕

image