ព័ត៌មាន

WhatsApp នៅលើ Android ទទួលបាននូវ Facebook Messenger Rooms នៅក្នុងការអាប់ដេត Beta របស់វា

Messenger Rooms ត្រូវបានប្រកាសបង្ហាញដោយក្រុមហ៊ុន Facebook កាលពីខែមុននេះ ហើយវាក៏ដាក់អោយដំណើរការកាលពីប៉ុន្មានថ្ងៃមុននេះ ហើយពេលនេះវាបានដាក់បញ្ចូលទៅក្នុងកម្មវិធី  WhatsApp របស់ក្រុមហ៊ុន Facebook ។

 image

តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយរបស់ WABetaInfo នោះ ក្រុមហ៊ុន​Facebook បានដាក់បញ្ចូលនូវ Messenger Rooms នេះទៅក្នុងកម្មវិធី WhatsApp នៅលើ Android ជាមួយនឹងការអាប់ដេតទៅកាន់ 2.20.163 beta ។ ការអាប់ដេតនេះនាំមកនូវ “Room” option នៅក្នុង Share Menu នៅក្នុង Chat នេះ ហើយនៅក្នុង Messenger អ្នកអាចបង្កើតនូវ Room មួយដែលអាចធ្វើការខលជាក្រុមបានមនុស្សចំនួន ៥០ នាក់។

image

សម្រាប់ shortcut នៅក្នុងការបង្កើតនូវ​ Messenger Room គឺដំណើរការជាផ្នែកមួយនៃ WhatsApp ដូចទៅនឹង Calls tab ផងដែរ។ មុខងារនេះគឺកំណត់អោយដំណើរការនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះដែលរួមមានសហរដ្ឋអាមេរិកផងដែរ។ អ្នកអាចធ្វើការដោនឡូត និងតម្លើងនូវ Apk beta version 2.20.163 របស់​ WhatsApp ផងដែរ៕