ព័ត៌មាន

គណនី GitHub របស់ក្រុមហ៊ុន Microsoft ត្រូវគេហេគ

នាពេលថ្មីៗនេះ អ្នកវាយប្រហារម្នាក់អះអាងថា ខ្លួនលួចយកទិន្នន័យច្រើនជាងទំហំ៥០០ជីកាបៃពីឃ្លាំងឯកជនរបស់ក្រុមហ៊ុនMicrosoft ឈ្មោះ GitHub។ ដោយសង្កេតមើលឃើញត្រាពេលវេលាបោះលើឯកសារនោះ ក្រុមហេគឃ័រចុះផ្សាយបង្ហាញថាការវាយលុកកើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។

 image

នៅល្ងាចថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ មានមនុស្សម្នាក់ឈ្មោះថា ‘Shiny Hunters’ ទាក់ទងទៅក្រុមការងារសុវត្ថិភាព BleepingComputer ហើយប្រកាសយ៉ាងច្បាស់ថា ពួកគេលួចយកឃ្លាំងឯកជន GitHub របស់ក្រុមហ៊ុន Microsoft ។

image

នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ក្រុមហ៊ុនសន្តិសុខក្រោមការបំពានបុគ្គលិករបស់ក្រុមហ៊ុន Microsoft និយាយថា ការលេចធ្លាយនេះទំនងជាក្លែងក្លាយពីព្រោះក្រុមហ៊ុនបង្កើតច្បាប់មួយដើម្បីបើកឃ្លាំងរបស់ខ្លួនទាំងអស់ក្នុងរយៈពេល៣០ថ្ងៃ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្រុមការងារសុវត្ថិភាព BleepingComputer ថាពួកគេដឹងពីការអះអាងទាំងនេះហើយកំពុងតែស៊ើបអង្កេតលើបញ្ហានេះ៕​