ព័ត៌មាន

អស្ចារ្យមែន… Nokia នៅតែឈានមុខគេនៅក្នុងការធ្វើបច្ចុប្បន្នភាព Android 10 OS ជំនាន់ចុងក្រោយបំផុតជាមួយមុខងារថ្មីៗសម្រាប់អ្នកប្រើប្រាស់!

បើនិយាយអំពីប្រព័ន្ធប្រតិបត្តិការ OS នៅលើទូរស័ព្ទដែលពេញនិយមនៅលើពិភពលោកនោះ ប្រិយមិត្តប្រហែលជាស្គាល់ច្បាស់អំពី Android OS របស់ក្រុមហ៊ុន Google ជាក់ជាមិនខាន។ Android OS បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ច្រើនជាង 2.5 ពាន់លាននាក់នៅទូទាំងពិភពលោក ហើយជំនាន់ចុងក្រោយបំផុតរបស់វាគឺ Android 10 ដែលមាននាំយកនូវមុខងារ និងលក្ខណៈពិសេសៗជាច្រើនសម្រាប់ប្រើប្រាស់កាន់តែទំនើប និងទាន់សម័យថែមទៀតផង។ ក្រុមហ៊ុន HMD Global គឺជាដៃគូសហការដ៏ជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន Google ក្នុងការនាំយកនូវប្រព័ន្ធប្រតិបត្តិការ Android OS ជំនាន់ចុងក្រោយបំផុតនេះសម្រាប់បំពាក់នៅលើទូរស័ព្ទរបស់ NOKIA ជាច្រើនស៊េរីដែលកំពុងតែពង្រីកវិសាលភាពរបស់ខ្លួននៅលើទីផ្សារទូទាំងពិភពលោកនោះ។

image

វាពិតជាអស្ចារ្យមែនទែន! ដូចអ្វីដែលជាការសន្យារបស់ក្រុមហ៊ុន HMD Global នោះ ពេលនេះទូរស័ព្ទ NOKIA ជាច្រើនស៊េរីបានទទួលនូវការធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android 10 OS ដែលធានាទៅលើសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់កាន់តែប្រសើរជាងមុន និងឆ្លាតវៃបំផុត។ អតិថិជនរបស់ក្រុមហ៊ុន NOKIA ប្រាកដជារំភើបរីករាយជាមួយនឹងការប្រើប្រាស់នូវ Pure Android នេះជាក់ជាមិនខាន។ អូហូ៎…! ទូរស័ព្ទ NOKIA ល្អទាំងគុណភាព និងតម្លៃពិតប្រាកដមែន! Nokia ល្បីល្បាញខាងថ្មខ្លាំង រឹងមាំ និងរូបរាងស្រស់ស្អាតប្រណិតបំផុតនៅពេលដែលកាន់នៅក្នុងដៃ ហើយបើនិយាយពីតម្លៃវិញគឺម៉ាអ៊ែមល្មមទិញប្រើប្រាស់តែម្តង!

image

ស្មាតហ្វូន Nokia នៅតែរក្សានូវជំហររបស់ពួកគេក្នុងនាមជាអ្នកដឹកនាំឈានមុខគេនៅក្នុងការធ្វើបច្ចុប្បន្នភាព OS បានលឿនបំផុត ហើយថ្មីៗនេះក្រុមហ៊ុនក៏ចាប់ផ្តើមដាក់ពង្រាយទៅលើការដំណើរការនៃប្រព័ន្ធប្រតិបត្តិការ Android 10 ចុងក្រោយបំផុតថែមទៀតដើម្បីអោយអ្នកប្រើប្រាស់ និងអ្នកគាំទ្រទទួលបាននូវអ្វីដែលថ្មីជានិច្ច។ ទូរស័ព្ទ NOKIA ស៊េរីចំនួន ៩ ម៉ូឌែលហើយដែលទទួលបាននូវការអាប់ដេតទៅកាន់ Android 10 OS នេះមានដូចជា Nokia 6.1 Plus, Nokia 7 Plus, Nokia 6.1, Nokia 2.2, Nokia 7.2, Nokia 3.2, Nokia 2.3, Nokia 4.2 និង Nokia 6.2 ។​

ក្រៅពីការធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 OS ចុងក្រោយបំផុត ក្រុមហ៊ុន Nokia ក៏មានការលក់បញ្ចុះតម្លៃពិសេសសម្រាប់ម៉ូឌែល Nokia 6.2 និង Nokia 7.2 ផងដែរ។

–       NOKIA 7.2 (RAM 6GB| 128GB) តម្លៃដើម $279 មកនៅត្រឹមតែ $249

–       NOKIA 6.2 (RAM 4GB| 64GB) តម្លៃដើម $219 មកនៅត្រឹមតែ $179

កុំភ្លេចណាជាវថ្ងៃនេះនឹងទទួលបាននូវការធានាមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយឬ លោកអ្នកក៏អាចយកស្រោមទូរស័ព្ទ 007 Case ថែមទៀត។ Nokia 7.2 មាន 2 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌បៃតង ខណៈពេលដែល Nokia 6.2 មានពណ៌ខ្មៅរលោង និងពណ៌ព្រិលទឹកកកដ៏ស្រស់ស្អាតបំផុត។

ប្រញាប់ឡើង…​! សម្រាប់ប្រិយមិត្ត អ្នកគាំទ្រទាំងអស់ដែលមិនទាន់បានជាវទូរស័ព្ទដៃទំនើបចុងក្រោយបំផុតរបស់ Nokia កុំភ្លេចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើបនៅទូទាំងប្រទេសកម្ពុជា។ ទំនុកចិត្ត និងការពេញចិត្តក្នុងការប្រើប្រាស់ NOKIA នៅជាមួយលោកអ្នកជានិច្ច…៕

តើ Android 10 OS មានលក្ខណៈពិសេសអស្ចារ្យអ្វីខ្លះទៅ?

អ្នកគាំទ្រជាច្រើនរបស់ទូរស័ព្ទ Nokia ពេលនេះនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការប្រើប្រាស់ជាមួយនឹងមុខងារ និងលក្ខណៈពិសេសជាច្រើនរបស់ប្រព័ន្ធប្រតិបត្តិការAndroid 10 ចុងក្រោយបំផុតដែលរួមមាន៖

●        Gesture Navigation: គឺជាមុខងារមួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើស្មាតហ្វូន Nokia របស់អ្នកដោយគ្រាន់តែប៉ះចុងម្រាមដៃរបស់អ្នកនៅលើអេក្រង់គឺអាចបញ្ជាអូសឡើងលើចុះក្រោមនៅលើអេក្រង់បានយ៉ាងលឿន និងកាន់តែងាយស្រួលបំផុតអស្ចារ្យជាងអ្វីដែលអ្នកបានរំពឹងទុក។

 image

●        Smart Reply: គឺជាមុខងារដ៏ឆ្លាតវៃក្នុងការឆ្លើបតបទៅលើសារដែលមិនមែនគ្រាន់តែជាការផ្ញើនូវពាក្យពេចន៍នោះទេ ប៉ុន្តែវាមានសកម្មភាពជាច្រើនទៀតដែលអ្នកអាចប្រើប្រាស់បានជាមួយនឹងមុខងារថ្មីដ៏អស្ចារ្យនេះថែមទៀតផង។

 image

●        Privacy Controls: គឺជាមុខងារដ៏ពិសេសមួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើទិន្នន័យផ្ទាល់ខ្លួនទាំងអស់របស់អ្នកនៅក្នុងទីកន្លែងតែមួយ ហើយវាមានសមត្ថភាពក្នុងការគ្រប់គ្រងនៅពេលដែលទីតាំងរបស់អ្នកគឺត្រូវបានចែករំលែកជាមួយនឹងកម្មវិធី Apps របស់អ្នកដើម្បីដឹងថាតើវាតែងតែប្រើប្រាស់ជានិច្ច ឬកំពុងតែប្រើប្រាស់ ឬមិនដែលប្រើប្រាស់ថែមទៀត។

 image

●        Focus mode: គឺជាមុខងារដ៏ពិសេសមួយសម្រាប់ធ្វើការរារាំងទៅលើកម្មវិធី Apps ណាមួយដែលធ្វើការរំខានអ្នកនៅពេលដែលអ្នកកំពុងតែធ្វើការផ្តោតទៅលើរឿងអ្វីមួយដែលសំខាន់នោះ (សម្រាប់មុខងារនេះពេលនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាល Beta នៅឡើយ។

 image

●        Family Link: ពេលនេះមុខងារដ៏ពិសេសអស្ចារ្យនេះគឺជាផ្នែកមួយនៃ Digital Wellbeing settings (ការកំណត់ទៅលើសុខុមាលភាពឌីជីថល) ដែលជួយឪពុកម្តាយជាច្រើនអាចធ្វើការបង្កើតនូវច្បាប់មូលដ្ឋានឌីជីថលជាច្រើនសម្រាប់គ្រួសាររបស់ពួកគេបាន។

 image