ព័ត៌មាន

ក្រុមហេគឃ័រ Shiny Hunters លក់ទិន្ន័យក្រុមហ៊ុនចំនួន11 នៅលើគេហទំព័រងងឹត

ក្រុមហេគឃ័រមួយដែលមានឈ្មោះថា Shiny Hunters ចាប់ផ្តើមលក់មូលដ្ឋានទិន្នន័យដែលមានផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់ច្រើនជាងចំនួន ៧៣,២ លាននាក់ពីក្រុមហ៊ុនចំនួន១១ផ្សេងគ្នានៅលើគេហទំព័រងងឹត(DarkWeb)។ ការដាក់លក់ចាប់ផ្តើមពីលក់ទិន្ន័យTokopediaដែលគេចែកចាយកាលពីសប្តាហ៍មុន ដោយក្នុងនោះមានកំណត់ត្រារបស់អ្នកប្រើប្រាស់ច្រើនជាង៩០លាននាក់ បន្ទាប់មកមានការដាក់លក់ទិន្ន័យ Unacademy និងក្រោយមកទៀតក្រុមហេគឃ័រនេះហេគលើគណនី GitHub របស់ក្រុមហ៊ុន Microsoft ។

image

ឥឡូវនេះ ក្រុមហេគឃ័រចាប់ផ្តើមលក់លេខសម្ងាត់នៅលើគេហទំព័រងងឹត ដែលមានប្រភពមកពីក្រុមហ៊ុនផ្សេងៗ។ នៅដំណាក់កាលដំបូង ទិន្នន័យរបស់ក្រុមហ៊ុនមួយចំនួន ដែលត្រូវគេដាក់លក់មានក្រុមហ៊ុនHomeChef ក្រុមហ៊ុនChatBooks និងក្រុមហ៊ុន Chronicle.com។

ប្រភព Bleeping computer ឃើញបញ្ចីឈ្មោះ និងតម្លៃដែលហេគឃ័រដាក់លក់មានដូចខាងក្រោម៖

ឈ្មោះក្រុមហ៊ុន

ចំនួនកំណត់ត្រា

តម្លៃលក់

Tokopedia

91លាន

$5,000

Homechef

8 លាន

$2,500

Bhinneka

1.2 លាន

$1,200

Minted

5 លាន

$2,500

Styleshare

6 លាន

$2,700

Ggumim

2 លាន

$1,300

Mindful

2 លាន

$1,300

StarTribune

1 លាន

$1,100

ChatBooks

15 លាន

$3,500

The Chronicle Of Higher Education

3 លាន

$1,500

Zoosk

30 លាន

$500

 image

អ្នកប្រើប្រាស់ទាំងអស់ត្រូវគេណែនាំឱ្យផ្លាស់ប្តូរលេខកូដសម្ងាត់សម្រាប់ Log ចូល។ វិធីសាស្ត្ររក្សាសុវត្ថិភាព៖

  • ប្រើលេខសម្ងាត់ស្មុគស្មាញ និងបង្កើតគោលការណ៍តឹងរឹង

  • ត្រួតពិនិត្យលេខសំងាត់ឱ្យទៀងទាត់  ប្រើការផ្ទៀងផ្ទាត់ពីរកត្តា (2FA) សម្រាប់គេហទំព័រសំខាន់ៗដូចជាការគ្រប់គ្រងគណនី និងអ៊ីម៉ែល ហើយនឹងសូមប្រាកដថាពាក្យសម្ងាត់ទាំងអស់មានតែមួយរឹងមាំ

  • ផ្លាស់ប្តូរលេខសម្ងាត់លំនាំដើមរបស់អ្នកផលិត នៅពេលធ្វើការកំណត់ដំបូង        មុនពេលបញ្ជូនទៅនាយកដ្ឋានព័ត៌មានវិទ្យា

  • ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងពាក្យសម្ងាត់៕