ព័ត៌មាន

ចំណុចខ្សោយThunderbolt របស់Intel អនុញ្ញាតអោយអ្នកវាយប្រហារហេគកុំព្យូទ័ររាប់លានគ្រឿងដោយប្រើប្រាស់ពេលត្រឹមតែ ៥ នាទី

អ្នកជំនាញសុវត្ថិភាពនៅសាកលវិទ្យាល័យ Eindhoven University of Technology បង្ហាញថា វិធីសាស្រ្តវាយប្រហារថ្មីនៅលើកុំព្យូទ័រវីនដូ(Window) ឬលីនុច(Linux) លើផត Thunderbolt អាចអនុញ្ញាតឱ្យគេចូលគ្រប់គ្រងឧបករណ៍ក្នុងរយៈពេលតិចជាង៥នាទី។

image

ដោយសារតែមានជំនួយបច្ចេកទេសថ្មីមួយមានឈ្មោះថា Thunderspy ដោយវាមានសមត្ថភាពអាចជៀសផុតពីប្រព័ន្ធទាមទារការអនុញ្ញាត ឬចាក់សោអេក្រង់ និងសូម្បីតែការដាក់លេខកូដហាដឌីស(hard disk) ហើយបើទោះបីជាកុំព្យូទ័រនោះត្រូវគេចាក់សោរ ឬត្រូវគេដាក់នៅក្នុងការកំណត់ sleep mode  ការកំណត់សុវត្ថិភាព(settings) ក៏វានៅតែអាចចូលប្រើទិន្នន័យនៅលើឧបករណ៍នេះបានដែរ។

image

អ្នកនិពន្ធវិធីសាស្រ្តហេគនេះគឺលោកBjörn Ruytenberg ពន្យល់ថា “ក្នុងករណីភាគច្រើន វាចាំបាច់ត្រូវតែបើកកុំព្យូទ័រដើម្បីកេងចំណេញពីភាពងាយរងគ្រោះ ហើយការវាយប្រហារពុំមានទុកដាន និងចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ” ។ វិធីសាស្រ្តថ្មីនេះនាំឱ្យមានការវាយប្រហារដែលគេស្គាល់ថា ជា“ភ្នាក់ងារអាក្រក់” ហើយអ្នកវាយប្រហារដែលមានលទ្ធភាពប្រើប្រាស់កុំព្យូទ័រអាចគេចផុតពីការកំណត់សម្គាល់អត្តសញ្ញាណពីប្រព័ន្ធពិនិត្យយ៉ាងងាយស្រួល។លោកបន្ថែមថា“ មធ្យោបាយតែមួយគត់ដើម្បីការពារប្រឆាំងនឹងការវាយប្រហារ Thunderspy គឺត្រូវបិទផត Thunderbolt ៕