ព័ត៌មាន

ស្មាតហ្វូន Huawei Enjoy Z 5G នឹងបង្ហាញខ្លួននៅថ្ងៃទី ២៤ ខែឧសភានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងបន្ថែមនូវសមាជិកថ្មីទៅក្នុងត្រកូលស្មាតហ្វូន Enjoy series របស់ខ្លួននោះគឺស្មាតហ្វូន Enjoy Z 5G ។ ស្មាតហ្វូននេះក៏មានការបង្ហាញខ្លួននៅលើអនឡាញ ហើយវានឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៤ ខែឧសភានេះ។ នៅក្នុងរូបភាពផ្សព្វផ្សាយនេះគឺមានការបង្ហាញអំពីការឌីស្សាញអេក្រង់គែមកោងរបស់ស្មាតហ្វូន Enjoy Z 5G នេះ។

 image

ក្នុងនាមជាសមាជិកថ្មីនៃគ្រួសារស្មាតហ្វូនត្រកូល Enjoy series នេះគឺជាស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យបំផុតដែលនឹងមានវត្តមាននៅលើទីផ្សារនោះ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Enjoy Z 5G នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 800 chipset ។

image

ក្រុមហ៊ុនបុត្រសម្ព័ន្ធ Honor របស់ក្រុមហ៊ុន Huawei ក៏ត្រៀមប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន 5G របស់ខ្លួនផងដែរនោះគឺស្មាតហ្វូន X10 5G ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 820 5G chipset ៕