ព័ត៌មាន

ក្រុមហ៊ុន Huawei ដាក់ការបញ្ជាទិញថ្មីចំនួន ៧០០ លានដុល្លារដល់ក្រុមហ៊ុន TSMC ប៉ុន្តែសកម្មភាពរបស់អាមេរិកបញ្ឈប់រឿងនេះហើយ!

យោងតាមរបាយការណ៍ដែលចេញមកពីតៃវ៉ាន់ ក្រុមហ៊ុនបច្ចេកវិទ្យា TSMC បានទទួលការបញ្ជាទិញ ៧០០ លានដុល្លារពីក្រុមហ៊ុន Huawei សម្រាប់បន្ទះឈីប 5nm និង 7nm chips របស់ខ្លួន។ 5nm គឺជាបន្ទះឈីប Kirin 1020 ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះខណៈដែលការ 7nm គឺអំពីបន្ទះឈីប 5G baseband ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន TSMC ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការយ៉ាងពេញទំហឹង ហើយនឹងមិនអាចទទួលការបញ្ជាទិញទៀតទេនាពេលខាងមុខ ពិសេសវាមិនមែនជាបញ្ហាតែមួយទេ។

image

កាលពីថ្ងៃសុក្រក្រសួងពាណិជ្ជកម្មអាមេរិកបានអនុវត្តច្បាប់ថ្មីដែលតម្រូវឱ្យក្រុមហ៊ុនផលិតឧបករណ៍ប្រប្រាស់ និងសូហ្វវែរជាច្រើនរបស់អាមេរិកដើម្បីទទួលបានអាជ្ញាប័ណ្ណពិសេសក្នុងការផ្គត់ផ្គង់ក្រុមហ៊ុន Huawei ។ ដូច្នេះ TSMC ត្រូវបញ្ឈប់រាល់ការបញ្ជាទិញថ្មីរបស់ក្រុមហ៊ុន Huawei ។ គោលការណ៍ថ្មីមិនអនុវត្តលើការបញ្ជាទិញដែលមានស្រាប់នោះទេ។

image

ក្រុមហ៊ុន Huawei បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេខណៈដែល TSMC ហៅពួកគេថាជា“ ពាក្យចចាមអារ៉ាមអំពីទីផ្សារសុទ្ធសាធ”៕