ព័ត៌មាន

ស្មាតហ្វូន Huawei Y8p ស្ងាត់ៗបង្ហាញខ្លួនជាមួយនឹងអេក្រង់ 6.3" OLED កាមេរ៉ា 48MP RYYB និងបន្ទះឈីប Kirin 710F

Huawei Y8p ស្ងាត់ៗបានបង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុននេះ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.3” OLED ជាមួយនឹងកម្រិតភាពច្បាស់​ 1080p+ resolution (90.17% screen-to-body ratio)​។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

 image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 48MPជាមួយនឹង SuperSpectrum sensor – ដែលក្រុមហ៊ុននេះហៅថា RYYB sensors ។ កាមេរ៉ានេះគឺមានមុខងារ Super Night Mode ផងដែរ។ វាក៏មានកាមេរ៉ា 8MP ultrawide-angle និង 2MP depth sensor ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 16MP selfie ។

image

ស្មាតហ្វូន Y8p នេះគឺមានបន្ទះឈីប Kirin 710F chipset ជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB storage ។​វាក៏មានរ៉េមទំហំ 6GB ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវ EMUI 10.1 ដែលផ្អែកនៅលើ Android 10 ។ វាមានកម្មវិធី Huawei AppGallery និងសេវាកម្មជាច្រើនទៀត។ ស្មាតហ្វូន Huawei Y8p នេះមានពណ៌ Midnight Black និង Breathing Crystal ហើយវាមានតម្លៃ €245 ៕

image