ព័ត៌មាន

ក្រុមហ៊ុន Realme បង្ហើបអំពីសមត្ថភាព និងបច្ចេកវិទ្យារបស់ស្មាតហ្វូន X50 Pro Player

ស្មាតហ្វូនស៊េរីថ្មី Realme X50 Pro Player នឹងប្រកាសបង្ហាញខ្លួននៅក្នុងរយៈពេលមួយសប្តាហ៍ទៀតនោះគឺនៅថ្ងៃទី ២៥ ខែឧសភានេះ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះក៏ទម្លាយនូវមុខងារជាច្រើនរបស់ស្មាតហ្វូននេះដូចជាកម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យារបស់វាផងដែរ។

 image

ស្មាតហ្វូន Realme X50 Pro Player នេះគឺមានបន្ទះឈីប flagship Snapdragon 865 chipset ដែលមានរ៉េមប្រភេទ LPDDR5 RAM និង UFS 3.1 storage ផងដែរ។ នៅក្នុងរូបភាពរបស់ស្មាតហ្វូននេះគឺមានការបង្ហាញអំពីសមត្ថភាពរបស់វា។ ស្មាតហ្វូននេះមានបច្ចេកវិទ្យា 5G និង Wi-Fi 6 ។​បច្ចេកវិទ្យានេះអនុញ្ញាតអោយអ្នកអាចដោនឡូតនៅក្នុងល្បឿនដល់ទៅ 2.3Gbps ។

image

នៅក្នុង TENAA មានការបង្ហាញថា ស្មាតហ្វូន Realme X50 Pro Player នេះគឺមានអេក្រង់ទំហំ 6.44” OLED ជាមួយនឹងកម្រិតអេក្រង់ 90Hz refresh rate ។ ស្មាតហ្វូននេះគឺមានតម្លៃប្រហែលជា CNY 3,300 ហើយវាមានតម្លៃទាបជាងស្មាតហ្វូន X50 Pro ដែលមានតម្លៃ CNY 3,600 នោះ៕

image