ព័ត៌មាន

Samsung Galaxy Note20+ នឹងមានថាមពលថ្មទំហំ 4,500mAh និងកាមេរ៉ាទំហំ 108MP

នៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ ស្មាតហ្វូន Samsung Galaxy Note20+ នេះនឹងមានថាមពលថ្មទំហំ 4,500mAh ។​នេះគឺមានការបង្កើនពីថាមពលថ្មទំហំ 4,300mAh របស់ស្មាតហ្វូន Galaxy Note10+ ប៉ុន្តេវានៅមិនទាន់ធំដូចទៅនឹងទំហំថាមពលថ្មរបស់ស្មាតហ្វូន Galaxy S20 Ultra 5G ដែលមានទំហំថ្ម 5,000mAh នោះ។

 image

ថាមពលថ្មនេះគឺមានលេខកូដ EB-BN985ABY (SM-N985 ដែលនោះគឺសម្រាប់ស្មាតហ្វូន Galaxy Note20+) ដែលមានទំហំថ្ម 4,500mAh ។ ទំហំថ្មនេះគឺអាចប្រើប្រាស់បាន​៨៧ ម៉ោងនៅក្នុងកម្រិតអេក្រង់ 120Hz refresh rate និង ៩៧ ម៉ោងសម្រាប់កម្រិតអេក្រង់ 60Hz នៅក្នុងការធ្វើតេស្តរបស់យើង។

image

ស្មាតហ្វូន Galaxy Note20+ នេះនឹងមានកាមេរ៉ាគោលទំហំ 108MP ។ វានៅមិនទាន់ច្បាស់នោះទេថាវានឹងមានសេនស័រដូចគ្នាបេះបិទទៅនឹងស្មាតហ្វូន Galaxy S20 Ultra នោះ។ ស្មាតហ្វូន Galaxy Note20+ នឹងមិនមានកាមេរ៉ា periscope zoom របស់ស្មាតហ្វូន Galaxy S20 Ultra ទេ ប៉ុន្តែវាមានសេនស័រ 68MP hybrid zoom sensor នេះគឺរកឃើញនៅលើស្មាតហ្វូន Galaxy S20/S20+ នេះ៕