ព័ត៌មាន

Samsung Galaxy Z flip រចនាបថដ៏ប្រណីតថ្មី…ពេលបត់ក៏ឡូយឆាយស្រស់ស្អាត…ពេលបើករឹតតែសង្ហាទាន់សម័យ!!

បើនិយាយពីរសនិយមនៃពិភពស្មាតហ្វូនភាគច្រើនគឺមានភាពមិនខុសគ្នាច្រើននោះទេ…គ្រាន់តែវាមានការកែប្រែតិចតួច…ដកនេះ…ថែមនោះ ប៉ុណ្ណោះ! ប៉ុន្តែជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុតរបស់ក្រុមហ៊ុន សាមសុង នាពេលបច្ចុប្បន្ននេះបានធ្វើឱ្យអ្នកនិយមស្មាតហ្វូនជាច្រើនទូទាំងពិភពលោកងាកមកភ្លក់នូវរសជាតិថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយ Samsung Galaxy Z flip ដែលកំពុងទាញចំណាប់អារម្មណ៍ ការគាំទ្រ ការកោតសរសើរស្ញប់ស្ញែង និងប្រាថ្នាចង់ប៉ះកាន់ផ្ទាល់ក្នុងដៃធ្វើជាម្ចាស់គ្រប់គ្នាដោយគ្មានការស្ទាក់ស្ទើរចិត្តឡើយ!

 image

Samsung Galaxy Z flip រចនាឡើងជាមួយ ប្រណិតភាព ទំនើប ទាន់សម័យ ទាក់ភ្នែកមែនទែនជាពិសេស រូបរាងដ៏ស្រស់ស្អាត  ជាមួយនឹងរចនាបទមានភាពកាន់តែប្រណីតដោយរំលេចចេញនូវពណ៌ដ៏ទាក់ទាញចាំងផ្លេករលោងស្អាត ដូចកញ្ចក់អញ្ជឹង! ពិតជាស៊ីវីល័យមែនទែន…!!គ្រាន់តែឃើញក៏មានអារម្មណ៍ថាឡូយបាត់ទៅហើយ…! 

image

ម្យ៉ាងវិញទៀតសម្រាប់យុវវ័យសម័យថ្មី ជាពិសេសនោះសុភាពនារីដែលចូលចិត្តស្មាតហ្វូនមានលក្ខណៈតូចល្មមខ្យូតៗ…ពេលនេះគឺត្រូវម៉ាច់តែម្តង…!! ជាមួយ Samsung Galaxy Z flip នឹងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ដ៏ស័ក្តិសមតាមតម្រូវការ គ្រប់កាលៈទេសៈម៉ាឡូយតែម្តង!

 image

សូមបញ្ជាក់ផងដែរថាកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z flip មិនគ្រាន់តែមានរូបរាងស្រស់ស្អាត ទាក់ទាញ លេចធ្លោ និងឡូយប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានសមត្ថភាពមិនធម្មតាផងដែរ! ចង់ដឹងថាវាមានអ្វីដែលអស្ចារ្យដែលអាចក្តោបយកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកបាននោះ…សូមមកមើលទាំងអស់គ្នា!

 * Samsung Galaxy Z flip

– តម្លៃ៖ 1,449 ដុល្លារ

– មេម៉ូរី (RAM)៖ 8 GB

– អង្គផ្ទុក (ROM)៖ 256 GB

– ទម្ងន់ (Weight)៖ 183 g

– ស៊ីមកាត៖ Nano Sim និង e-Sim (ស៊ីមអេឡិចត្រូនិច)

– ទំហំអេក្រង់៖ 6.7”

– ប្រភេទអេក្រង់៖ Foldable Dynamic AMOLED

– ប្រព័ន្ធដំណើរការ៖ Android 10, One UI 2

– CPU: Octa-core Qualcomm SM8150, Snapdragon 855+

– កាមេរ៉ាមុខ៖ 10 MP

– កាមេរ៉ាក្រោយ៖ 12 MP + 12 MP (Dual Primary Cameras)

– ថាមពលថ្ម៖ Li-po 3300 mAh, សាកថ្មលឿន

– ប្រព័ន្ធដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់

– ពណ៌៖ ស្វាយ (រលោងចាំងភ្លឺផ្លេកដូចកញ្ចក់) និង ខ្មៅ(រលោងចាំងភ្លឺផ្លេកដូចកញ្ចក់)

 image

នៅចាំអីទៀត…? អញ្ជើញទៅសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! 

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!