ព័ត៌មាន

ក្រុមហ៊ុន Twitter អនុញ្ញាតិឱ្យបុគ្គលិកអាចធ្វើការពីផ្ទះជារៀងរហូត

ក្រុមហ៊ុន Twitter ប្រាប់បុគ្គលិកថា ពួកគេអាចធ្វើការចេញពីផ្ទះជារៀងរហូត ប្រសិនបើពួកគេចង់ខណៈពេលដែលក្រុមហ៊ុនគិតពីថ្ងៃអនាគតក្រោយពីចប់ស្ថានភាពជំងឺរាតត្បាតកូវីដ១៩។ ការសំរេចិត្តនេះកើតឡើងខណៈដែលប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះនិយាយថា វិធានការណ៍អនុវត្តការងារពីផ្ទះរបស់ខ្លួនក្នុងកំឡុងពេលបិទដំណើរទទួលជោគជ័យ។

image

ប៉ុន្តែ ក្រុមហ៊ុនក៏និយាយផងដែរថា ក្រុមហ៊ុននឹងអនុញ្ញាតឱ្យនិយោជិតវិលត្រឡប់ទៅការិយាល័យវិញប្រសិនបើពួកគេចង់ទៅនៅពេលក្រុមហ៊ុនបើកដំណើរការវិញ។ នៅដើមខែនេះ ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook និយាយថា បុគ្គលិករបស់ពួកគេអាចធ្វើការពីផ្ទះរហូតដល់ចុងឆ្នាំ។

image

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង San Francisco មានបុគ្គលិកច្រើនជាងចំនួន ៤,០០០នាក់នៅក្នុងការិយាល័យរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុនអនុញ្ញាតឱ្យនិយោជិកធ្វើការពីផ្ទះចាប់តាំងពីខែមីនា ហើយមិនរំពឹងថានឹងបើកការិយាល័យរបស់ខ្លួនឡើងវិញទេមុនខែកញ្ញា។លោក Sree Sreenivasan ជាសាស្រ្តាចារ្យ ស្សនាការច្នៃប្រឌិតឌីជីថល Loeb នៅសាលាសារព័ត៌មាននៃសាកលវិទ្យាល័យ Stony Brook និយាយថា វាជាព័ត៌មានដែលកំណត់យុគសម័យថ្មី”៕