ព័ត៌មាន

Twitter នឹងដាក់ស្លាកក្លែងក្លាយលើព័ត៌មាន Covid-19 មិនពិត

បណ្តាញសង្គម Twitter ចាប់ផ្តើមដាក់ការព្រមានលើផុស tweet ទាំងឡាយណាដែលមានព័ត៌មានក្លែងក្លាយពីជំងឺកូវីដ១៩។ ក្រុមហ៊ុន Twitter បញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលធ្លាប់លើកឡើងថាការចាក់ថ្នាំសម្លាប់មេរោគអាចជួយព្យាបាលជំងឺកូវីដ១៩ ប្រធានបទនេះនឹងត្រូវដាក់ស្លាកថាជាព័ត៌មានក្លែងតាមវិធានការណ៍ថ្មីនេះ។

image

ប៉ុន្តែអ្នកជំនាញម្នាក់បារម្ភថា អ្នកសម្របសម្រួលអាចនឹងមានអារម្មណ៍ធុញថប់ ហើយចោទសួរថាតើមានមនុស្សប៉ុន្មានដែលនឹងទទួលការព្រមាន។ អ្នកជំនាញណែនាំថា អ្នកប្រើ្រប្រាស់ខ្លះអាចនឹងយល់ស្របថា ការព្រមាននោះនៅលើធ្វីតធ័រជាសញ្ញាណពេញចិត្ត។ តែអ្នកខ្លះក៏ប៉ះទង្គិចមតិជាមួយអ្នកជំនាញផងដែរ។

image

នៅក្នុងសំណេរក្នុងប្លុកនេះ ក្រុមហ៊ុន Twitter និយាយថា ក្រុមហ៊ុនចង់កំណត់ការរីករាលដាលនៃមាតិកាដែលបង្កគ្រោះថ្នាក់ និងបំភ័នសារធារណៈជនជុំវិញករណីជំងឺកូវីដ១៩នេះ។ នៅលើ Tweet តាមរយៈការឆ្លើយតបសំណួរអំពីការផ្លាស់ប្តូរនេះ លោក Yoel Roth មានប្រសាសន៍ថា គោលនយោបាយកំណត់ព័ត៌មានក្លែងក្លាយនឹងអនុវត្តចំពោះអ្នកណាដែលចែករំលែកព័ត៌មានបំភាន់ ដើម្បីឆ្លើយតបនឹងតម្រូវការគោលនយោបាយរបស់ក្រុមហ៊ុននិងរួមទាំងអ្នកដឹកនាំពិភពលោក៕