ព័ត៌មាន

មេរោគថ្មី Android Malware “EventBot” អាចលួចព័ត៌មានធនាគារ សារ SMS ការប្រមូលទិន្នន័យផ្ទាល់ខ្លួន និង keystrokes

ក្រុមអ្នកស្រាវជ្រាវរកឃើញរលកថ្មីនៃការវាយប្រហារលើប្រព័ន្ធធនាគារពីមេរោគ Trojan និងកម្មវិធីលួចព័ត៌មានឈ្មោះថា “EventBot” ដែលអាចលួចយកព័ត៌មានធនាគារទិន្នន័យផ្ទាល់ខ្លួន និងប្រើប្រាស់នូវ keystrokes លើឧបករណ៍ Android របស់ជនរងគ្រោះ។

image

មេរោគ Malware ប្រើលក្ខណៈពិសេសរបស់ប្រព័ន្ធប្រតិបត្តិការ Android ហើយលួចយកទិន្នន័យកម្មវិធីហិរញ្ញវត្ថុ   សារ SMS និងអានសារចូលដើម្បីអានសារដើម្បីឆ្លងកាត់មុខងារសុវត្ថិភាព2FA។ EventBot ផ្តោតសំខាន់លើជនរងគ្រោះជាច្រើនរួមមានលើកម្មវិធីហិរញ្ញវត្ថុចំនួន ២០០ប្រភេទផ្សេងៗរួមមានទាំងសេវាកម្មធនាគារ សេវាផ្ទេរប្រាក់ និងកាបូបគ្រីបតូ(cryptocurrency wallets) ថែមទៀត។

image

ហេគឃ័រកំណត់គោលដៅលើប្រទេសមួយចំនួនដូចជាកម្មវិធីធនាគារនៅក្នុងប្រទេសជាក់លាក់ដូចជាសហរដ្ឋអាមេរិកនិងនៅប្រទេសអឺរ៉ុបមួយចំនួនរួមមានប្រទេសអ៊ីតាលី ប្រទេសអង់គ្លេស  ប្រទេសអេស្ប៉ាញ  ប្រទេសស្វីស ប្រទេសបារាំង និងប្រទេសអាឡឺម៉ង់។ មេរោគនេះគឺជាម៉ាមេរោគថ្មីសុទ្ធសាធហើយអាចនឹងក្លាយជាមេរោគចល័តដ៏ធំមួយនៅឆ្នាំ ២០២០។ អ្នកនិពន្ធមេរោគក៏បានបង្កើតប្រភេទមេរោគចាច្រើនប្រភេទ ដែលមានលក្ខណៈពិសេសជាច្រើនជាមួយនឹងមុខងារទំនើបៗ៕