ព័ត៌មាន

ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងថ្មី Samsung Add-WashTM ជាកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារដ៏ឆ្លាតវៃ!!

ការជ្រើសរើសម្លៀកបំពាក់មកពាក់លើខ្លួនប្រាណគឺជារឿងសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃ! តែអ្វីដែលកាន់តែពិសេស និងសំខាន់ជាងនេះទៅទៀតនោះគឺការជ្រើសរើសម៉ាស៊ីនបោកដែលអាចថែរក្សាសម្អាតសម្លៀកបំពាក់លោកអ្នកឱ្យនៅថ្មី ស្រស់ស្អាត និងមិនខូចសាច់ក្រណាត់ ព្រមទាំងសម្លាប់មេរោគបានទៀតផង ! ថ្ងៃនេះខ្ញុំសូមណែនាំកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះដែលផ្តល់នូវភាពងាយស្រួល ចំណេញទាំងពេលវេលា…ថវិកា និងល្អស័ក្តិសមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារដ៏ឆ្លាតវៃគឺ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី!

 image

មិនថាសម្លៀកបំពាក់ប្រភេទណា…ចំនួនតិច ឬច្រើនប៉ុណ្ណា…ភ្លេចចង់បន្ថែមពេលណា…បោកញឹកញាប់យ៉ាងណា…ឬលោកអ្នកមមាញឹកយ៉ាងណាក៏លែងជាបញ្ហាទៀតហើយ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី បំពាក់នូវមុខងារកាន់តែវៃឆ្លាត ងាយស្រួលប្រើ ជួយសន្សំសំចៃថាមពលបានយ៉ាងខ្ពស់បំផុតគ្មានគូប្រៀប! ចង់ដឹងណាស់ថាតើ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី នេះមានភាពអស្ចារ្យកម្រិតណានោះ…សូមមកមើលលក្ខណៈដ៏វៃឆ្លាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ សាមសុង ទាំងអស់គ្នា៖

 image

* ទ្វារបន្ថែម (AddWash): លោកអ្នកអាចថែមបានគ្រប់ពេលវេលា…ថែមសម្លៀកបំពាក់ដែលភ្លេច ឬក៏ថែមទឹកក្រអូប !!

* បច្ចេកវិទ្យា Digital Inverter: ទោះជាបោកច្រើនដង ឬញឹកញាប់ប៉ុនណា ជាមួយនឹងបច្ចេកវិទ្យា Digital Inverter នេះពិតជាអាចជួយសន្សំសំចៃថាមពលបានខ្ពស់បំផុតពិតមែន!! ដូច្នេះការដែលខ្លាចថាស៊ីថាមពលអគ្គិសនីច្រើននោះលែងជាក្តីបារម្ភទៀតហើយ!

* បញ្ជាម៉ាស៊ីនបោកតាមទូរស័ព្ទដៃ SmartThings, Q-rator: កម្មវិធីនេះជួយឱ្យយើងអាចធ្វើការបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលជាទីបំផុតដូចជា៖

– ជួយកំណត់ការបោកគក់ទៅតាមការចង់បានរបស់លោកអ្នក

– កំណត់ចំណាំមុខងារដែលលោកអ្នកតែងតែប្រើញឹកញាប់ជាងគេ

– បង្ហាញពេលវេលាដែលត្រូវលាងសម្អាតធុង និងតម្រង

– តាមដានថាមពលនៃការប្រើប្រាស់ជាដើមថាតើថ្ងៃនេះ សប្តាហ៍នេះ ឬខែនេះលោកអ្នកប្រើប្រាស់អស់ថាមពលអគ្គិសនីចំនួនប៉ុន្មាន! ឡូយអស់ស្ទះម៉ង…!!

 * បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM): ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ហើយអាចជ្រាបចូលក្នុងសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុតជួយកម្ចាត់ស្នាមប្រឡាក់បានល្អជាពិសេសមិនបន្សល់ទុកនូវកំណកសាប៊ូនៅលើសម្លៀកបំពាក់ និងមិនធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់របស់លោកអ្នករួញខ្ញីវខ្ញូវឡើយ។

* បច្ចេកវិទ្យា Digital Inverter: នេះជាបច្ចេកវិទ្យា សាមសុង ចុងក្រោយដែលជួយសន្សំសំចៃថាមពលបំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខានដោយមានការធានាជូនលើម៉ូទ័ររហូតដល់ 11 ឆ្នាំ!!

* បោកសម្អាតសម្លាប់មេរោគដោយប្រើ ចំហាយទឹកក្តៅ (Steam Cycles): នេះគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលមាននៅលើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ដោយធ្វើការ សម្លាប់មេរោគ បាក់តេរី ដែលមាននៅលើសម្លៀកបំពាក់គ្រប់ប្រភេទបានរហូតដល់ 99.9% !!!

image

ចង់បានសុខភាពល្អ…ចំណេញពេលវេលា…ជីវិតកាន់តែស៊ីវីល័យ និងស្រឡាញ់ក្រុមគ្រួសារ…សូមកុំភ្លេចជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM ថ្មីឥឡូវនេះភ្លាមទៅ!!

បើលោកអ្នកចង់ជ្រាបឱ្យកាន់តែច្បាស់បំផុតនោះថាតើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung AddWashTM នេះពិតជាទំនើបអស្ចារ្យប៉ុនណានោះសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!