ព័ត៌មាន

បន្ទះឈីប Snapdragon 6-series chipset បែកធ្លាយថានឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 6-series chipset ថ្មីសម្រាប់ស្មាតហ្វូនលំដាប់ថវិកាជាច្រើនរបស់ខ្លួន។ ប្រភពដែលអាចជឿជាក់បាន Digital Chat Statio បានទម្លាយនូវព័ត៌មានលម្អិតមួយចំនួននៃបន្ទះឈីប sm6350 SoC​ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យា 5G ផងដែរ។

 image

វាមានបន្ទះឈីប 8 គ្រាប់ជាមួយនឹង 2x Cores ដែលមានល្បឿន 2.25Ghz និង 6x cores ដែលមានល្បឿន 1.8GHz ។ បន្ទះឈីបនេះក៏មានការបញ្ចូលគ្នាជាមួយនឹងក្រាហ្វិកកាត Adreno 615 GPU ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះ។

image

ក្រុមហ៊ុន​ MediaTek និង Huawei ក៏ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវបន្ទះឈីប 5G chipsets ដែលមានតម្លៃសមរម្យរបស់ខ្លួនជាមួយនឹង MT6853 5G  និង Kirin 720 5G ។ បន្ទះឈីប Exynos 880 5G របស់ក្រុមហ៊ុន Samsung ដែលជាបន្ទះឈីប 5G SoC ដែលមានតម្លៃសមរម្យនោះអាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ៕