ព័ត៌មាន

ក្រុមហ៊ុន OnePlus, Realme, Meizu, Blackshark រួមគ្នាអភិវឌ្ឍក្លាយជាក្រុមហ៊ុន P2P Transmission Alliance

កាលពីដើមឆ្នាំនេះវាមានសេចក្តីថ្លែងការណ៍មួយចេញពីប្រទេសចិនដែលមានការបញ្ជាក់ថា ក្រុមហ៊ុន Oppo, Vivo និង Xiaomi បានប្រកាសនូវការសហការរួមគ្នាទៅលើបច្ចេកវិទ្យា wireless file transfers ហើយពួកគេហៅខ្លួនឯងថា Peer-to-Peer Transmission Alliance ។ ចាប់ពីថ្ងៃនេះ វាមានក្រុមហ៊ុន ៤​ទៀតដែលចូលរួមផងដែរនោះគឺក្រុមហ៊ុន OnePlus, Realme, Meizu និង Blackshark ។

 image

នៅក្នុង file transfer platform គឺមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទិន្នន័យទៅវិញទៅមក។ វាប្រើប្រាស់តាមរយៈប្រព័ន្ធ Bluetooth ប៉ុន្តែសម្រាប់ Media និង Files Transfer តាមរយៈ WiFi គឺមានកម្រិតល្បឿនដល់ទៅ 20 MB/s ។ ជាមួយនឹងបច្ចេកវិទ្យា 5G connectivity វានឹងមានទំហំធំខ្លាំងជាងការប្រើប្រាស់នូវ Bluetooth ។

image

P2P transfer គឺជាមុខងារមួយដែលដំណើរការនៅក្នុង Share sub-menu ។ ក្រុមហ៊ុន​Meizu គឺថ្មីជាងគេ ខណៈពេលដែលម៉ាកយីហោ OnePlus និង Realme គឺជាផ្នែកមួយនៃក្រុមហ៊ុន BBK ហើយក្រុមហ៊ុន Oppo និង Vivo គឺជាផ្នែកមួយដែលសំខាន់ជាងគេ។ BlackShark ក៏មាន Joy UI ហើយវាគឺជាស្មាតហ្វូនលេងហ្គេមដែលជាបុត្រសម្ព័ន្ធរបស់ Xiaomi ៕