Redmi 10X នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 820 chipset ។ បន្ទះឈីបនេះគឺទ្រទ្រង់នូវស៊ីមភ្លោះដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G នៅក្នុងពេលតែមួយនោះ។ Redmi 10X នឹងមានអេក្រង់ AMOLED និងបច្ចេកវិទ្យា Always On Display ថែមទៀត។
ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Dimensity 820 chipset ។ តម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនឹងទម្លាយនៅថ្ងៃទី ២៦ ខែឧសភានេះ។ វាអាចនឹងមានស្មាតហ្វូនចំនួន ២ ម៉ូឌែលនោះគឺស្មាតហ្វូន Redmi 10X 5G និង 10X Pro 5G ៕