ព័ត៌មាន

អស្ចារ្យមែន…. Realme សម្រេចបាននូវការនាំចេញកាសស្តាប់ឥតខ្សែដល់ទៅ 1 លានគ្រឿង

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានលក់ស្មាតហ្វូនជាច្រើនលានគ្រឿងចាប់តាំងពីបង្ហាញវត្តមាននៅក្នុងខែឧសភា ឆ្នាំ ២០១៨ ហើយនៅថ្ងៃនេះ ក្រុមហ៊ុននេះបានសម្រេចបាននូវការលក់កាសស្តាប់ឥតខ្សែបានចំនួនដល់ទៅ ១ លានគ្រឿងហើយនៅជុំវិញពិភពលោកនេះជាមួយនឹងវត្តមានរបស់កាសស្តាប់ Buds Air និង Buds Wireless នេះ។

 image

Buds Air បានប្រកាសបង្ហាញខ្លួននៅក្នុងខែធ្នូនេះ ហើយវាគឺជាកាសស្តាប់ឥតខ្សែដំបូងបំផុតរបស់ក្រុមហ៊ុន Realme ។ កាសស្តាប់ Buds Air នេះគឺជាកាសស្តាប់ឥតខ្សែដែលលក់ដាច់បំផុតចំណាត់ថ្នាក់ទី ២ នៅក្នុងប្រទេសឥណ្ឌានៅក្នុងឆ្នាំ ២០១៩ នេះបន្ទាប់ពីកាសស្តាប់ Apple&#039s AirPods ។

image

Buds Wireless បានប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញាជាមួយនឹងស្មាតហ្វូន Realme XT ។ វាអាចប្រើប្រាស់បានរយៈពេល ១២ ម៉ោង និងមានភ្ជាប់ជាមួយនឹង 11.2mm bass Boost Driver នៅក្នុងកាសមួយៗថែមទៀត។ នៅថ្ងៃទី ២៥ ខែឧសភានេះ ក្រុមហ៊ុន Realme នឹងប្រកាសបង្ហាញនូវកាសស្តាប់ស៊េរីថ្មីចំនួន ២​ទៀតនោះគឺ Buds Air Neo និង Buds Q ។ សម្រាប់ព័ត៌មានលម្អិតរបស់កាសនេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែព្រឹត្តិការណ៍ថ្ងៃទី ២៥ នេះគឺឆាប់ៗនេះហើយ៕