ព័ត៌មាន

ប្រញាប់ឡើង ប្រយ័ត្នទិញមិនទាន់ទៅ!… SMART ផ្តល់នូវកម្មវិធីប្រូម៉ូសិនដ៏ពិសេសមិនធ្លាប់មានសម្រាប់ Nokia ជាច្រើនស៊េរី

ចង់ទិញទូរស័ព្ទថ្មីតម្លៃល្អ គុណភាពខ្ពស់ និងប្រូម៉ូសិនបន្ថែមកាដូច្រើនទៀតមែនទេ? ត្រូវម៉ាច់តែម្តង! ពេលនេះ ក្រុមហ៊ុន​ SMART មានកម្មវិធីប្រូម៉ូសិនដ៏ពិសេសទៅលើទូរស័ព្ទដៃ Nokia ជាច្រើនស៊េរីម៉ូឌែលដែលសុទ្ធសឹងតែជាម៉ូឌែលពេញនិយមខ្លាំងនៅលើទីផ្សារ និងចុងក្រោយបំផុតពីក្រុមហ៊ុនស្មាតហ្វូនរបស់ហ្វាំងឡង់ NOKIA ។​ ចង់ដឹងទេ ថាប្រូម៉ូសិនទៅលើម៉ូឌែលណាខ្លះ?  

 image

សម្រាប់កម្មវិធីប្រូម៉ូសិនពិសេសនេះមានដូចជា៖

  • Nokia 2.3 តម្លៃលក់ជូនដ៏ពិសេសត្រឹមតែ 115 ដុល្លារថែមជូនអាវយឺត Nokia ដ៏ស្រស់ស្អាត ស៊ីមលេខពិសេស (តម្លៃ 16.5 ដុល្លារ) ឥតគិតថ្លៃជាមួយនឹងគម្រោង Smart ធំហ្ម៎ង! រយៈពេល ១២ សប្តាហ៍ និងការធានាជូនរយៈពេល ១ ឆ្នាំថែមទៀត។

  • Nokia 6.2 តម្លៃដើម 219 ដុល្លារបញ្ចុះតម្លៃពិសេសនៅសល់តែ 179 ដុល្លារថែមជូនស៊ីមលេខពិសេស (តម្លៃ 54 ដុល្លារ) ឥតគិតថ្លៃជាមួយនឹងគម្រោង Smart ធំហ្ម៎ង! រយៈពេល ១២ សប្តាហ៍ និងការធានាជូនរយៈពេល ១ ឆ្នាំថែមទៀត។

  • Nokia 7.2 តម្លៃដើម 289 ដុល្លារបញ្ចុះតម្លៃពិសេសនៅសល់តែ 249 ដុល្លារថែមជូនស៊ីមលេខពិសេស (តម្លៃ 54 ដុល្លារ) ឥតគិតថ្លៃជាមួយនឹងគម្រោង Smart ធំហ្ម៎ង! រយៈពេល ១២ សប្តាហ៍ និងការធានាជូនរយៈពេល ១ ឆ្នាំថែមទៀត។

image

វ៉ោវ.. តម្លៃនេះពិតជាពិសេសមែន!! ប្រយ័ត្នទិញមិនទាន់គេណា… សូមប្រញាប់រួសរាន់ឡើងទៅកាន់ក្រុមហ៊ុន SMART ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេសដើម្បីទទួលបាននូវអត្ថប្រយោជន៍ និងប្រម៉ូសិនដ៏ពិសេសនេះភ្លាមទៅ! SMART ជីវិតកាន់តែឆ្លាតវៃ។

image

គួរបញ្ជាក់ផងដែររថា ស្មាតហ្វូន Nokia ម៉ូឌែលខាងលើនេះសុទ្ធតែជាផលិតផលជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន NOKIA និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 OS ថែមទៀតផង។ NOKIA តែងតែផ្តល់នូវអ្វីដែលថ្មី និងអាប់ដេតជានិច្ច ពិសេសគឺតម្លៃល្អសម្រាប់អ្នកប្រើប្រាស់ទាំងអស់អោយទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងទំនុកចិត្ត៕

*បញ្ជាក់៖ លក្ខខណ្ឌត្រូវបានអនុវត្តន៍!