ព័ត៌មាន

ស្មាតហ្វូន Google Pixel 4a នឹងបង្ហាញខ្លួននៅថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះ

យើងកំពុងតែទន្ទឹងរង់ចាំនូវវត្តមានរបស់ស្មាតហ្វូន Google Pixel 4a ប៉ុន្តែស្មាតហ្វូនថ្នាក់កណ្តាលនេះក៏មានការពន្យារពេលផងដែរ។ យើងមានការសង្ឃឹមថា ស្មាតហ្វូនថ្មី Pixel នេះអាចនឹងបង្ហាញខ្លួននៅថ្ងៃទី ១ ខែមិថុនានេះនៅក្នុងព្រឹត្តិការណ៍ Android 11 Beta​ដែលជាការផ្សាយបន្តផ្ទាល់នោះ ប៉ុន្តែរបាយការណ៍នេះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ។

 image

តាមការបញ្ជាក់របស់លោក Jon Prosser ប៉ាន់ស្មានថា ស្មាតហ្វូន Google Pixel 4a នឹងបង្ហាញខ្លួននៅថ្ងៃទី ១៣ ខែកក្កដានេះ។ ស្មាតហ្វូននេះមិនមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នៅឡើយទេ។ ស្មាតហ្វូន Pixel 4a នេះនឹងមានពណ៌ Just Blackនិង Barely Blue ជាមួយនឹងបន្ទះឈីប Snapdragon 730 chipset ជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB និង 128GB ថែមទៀត។

image

ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 5.81-inch OLED ជាមួយនឹងកម្រិតភាពច្បាស់​ FHD+ ។ ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 3,080mAh ។ ស្មាតហ្វូន Pixel 4a​នេះមានគម្រោងដំបូងក្នុងការប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Google I/O នៅក្នុងខែឧសភា។ ស្មាតហ្វូននេះអាចនឹងមានតម្លៃត្រឹមតែ $299 ៕