ព័ត៌មាន

បែកធ្លាយរូបភាព និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Honor Play 4 Pro

កាលពីខែមុននេះ ក្រុមហ៊ុន Honor បានប្រកាសបង្ហាញនូវស្មាតហ្វូនចំនួន ២ ម៉ូឌែលនោះគឺ Honor Play 4T និង Honor Play 4T Pro ។ ស្មាតហ្វូនទាំងនេះគឺមានលក្ខណៈសម្បត្តិធម្មតា តម្លៃសមរម្យ និងអាចរកទិញបានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ នៅថ្ងៃនេះ វាមានការបែកធ្លាយនៅលើ Weibo និង JD.com ដែលបង្ហាញអំពីវត្តមានរបស់ស្មាតហ្វូន Honor Play 4 Pro ។

 image

ស្មាតហ្វូន Honor Play 4 Pro នេះគឺមានបន្ទះឈីប Kirin chipset ជាមួយនឹង 5G, 40W fast charging និងអេក្រង់ LCD ថែមទៀត។ ស្មាតហ្វូននេះគឺមានកាមេរ៉ាគោល Sony IMX600y sensor ។ បន្ទះឈីបនេះក៏ដូចជា Kirin 820 ហើយវាមានការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន និងបច្ចេកវិទ្យា 5G connectivity​ថែមទៀត។ ស្មាតហ្វូន Honor 4 Play Pro នេះគឺគួរអោយចាប់អារម្មណ៍មែនទែនជាមួយនឹងឡូហ្គោ Kirin logo ។

image

ស្មាតហ្វូននេះគឺមានកាមេរ៉ាចំនួន ៤ គ្រាប់ដែល ២ គ្រាប់នៅខាងក្រោយ និង ២ គ្រាប់នៅខាងមុខ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននៅលើ Punch-Hole នៅគែមខាងលើខាងឆ្វេងរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះមានអេក្រង់ LCD ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងនៅលើ Power Key ថែមទៀត៕