ព័ត៌មាន

ស្មាតហ្វូន LG Q61 បង្ហាញខ្លួនជាមួយនឹងអេក្រង់ 6.5" FHD និងកាមេរ៉ា ៤ គ្រាប់

ក្រុមហ៊ុនបច្ចេកវិទ្យា LG បានប្រកាសបង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួននៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងនោះគឺ LG Q61 ។ ស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 6.5-inch FHD+ ជាមួយនឹងកាមេរ៉ា 16MP punch hole និងកម្រិត 19.5:9 aspect ratio ថែមទៀត។

 image

បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ វាមានកាមេរ៉ាគោលទំហំ 48MP ជាមួយនឹង 8MP ultrawide shooter, 5MP depth និង 2MP macro ។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូន​ Q61 នេះមានបន្ទះឈីប octa-core CPU ដែលមានល្បឿន 2.3GHz ជាមួយនឹងរ៉េមទំហំ 4GB RAM និង​ 64GB storage ថែមទៀត។

image

ស្មាតហ្វូននេះក៏មាន stereo speakers ជាមួយនឹង DTS-X 3D Surround sound និង MIL-STD-810G ផងដែរ។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺ 4,000 mAh ។ វាមាន headphone jack, NFC និង dual-band Wi-Fi ផងដែរ។ ស្មាតហ្វូន LG Q61 នេះគឺមានតម្លៃ KRW 369,600 ($300) ។ ការដាក់លក់ស្មាតហ្វូននេះគឺចាប់ផ្តើមនៅថ្ងៃទី ២៩ ខែឧសភានេះ៕