ព័ត៌មាន

កាសស្តាប់ឥតខ្សែ Realme Buds Air Neo TWS នឹងបង្ហាញខ្លួននៅថ្ងៃទី ២៥ ខែឧសភានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែ Buds Air true wireless កាលពីខែធ្នូឆ្នាំមុននេះ ហើយនៅថ្ងៃនេះ ក្រុមហ៊ុននេះប្រកាសថា ខ្លួននឹងនាំយកនូវកាសស្តាប់ TWS របស់ខ្លួននៅថ្ងៃទី ២៥ ខែឧសភានេះដែលមានឈ្មោះហៅថា Buds Air Neo ។ ក្រុមហ៊ុន Realme ក៏បង្កើតនូវទំព័រផ្សព្វផ្សាយពាណិជ្ជកម្មមួយនៅលើវេបសាយរបស់ប្រទេសឥណ្ឌាផងដែរដែលមានការបង្ហាញអំពីការឌីស្សាញ និងមុខងារជាច្រើនរបស់កាសស្តាប់ Buds Air Neo នេះ។

 image

កាសស្តាប់ Buds Air Neo នេះប្រហែលជាមិនទាន់បង្ហាញខ្លួនជាមួយនឹងបច្ចេកវិទ្យា Environment Noise Cancellation (ENC) technology ទេ។ កាសស្តាប់ Buds Air Neo នេះមាន 13mm Large Bass Boost Driver នឹងមាន ៣ ពណ៌គឺពណ៌ស ក្រហម និងបៃតង។

image

កាសស្តាប់ Buds Air Neo នេះគឺអាចប្រើប្រាស់បាន ១៧ ម៉ោងជាមួយនឹង charging case ។ ប្រអប់កាសស្តាប់ Buds Air នេះគឺមានរន្ធផត USB-C port និងការទ្រទ្រង់នូវបច្ចេកវិទ្យា wireless charging ថែមទៀត។ កាសស្តាប់ TWS នេះនឹងមានបច្ចេកវិទ្យា Dual Channel Transmission រួមជាមួយនឹង Super Low Latency Mode ផងដែរ។ វាក៏មានមុខងារ Instant Auto Connection ដែលមានភាពងាយស្រួលក្នុងការឆ្លើយការខល play/pause/change tracks និង voice assistant ផងដែរ៕

image