ព័ត៌មាន

ស្មាតហ្វូន Huawei P40 Pro+ នឹងដាក់លក់នៅថ្ងៃទី ៦ ខែមិថុនានេះ ខណៈពេលដែល MatePad Pro 5G នឹងដាក់លក់នៅថ្ងៃទី ២៧ ខែឧសភា

ស្មាតហ្វូនP40 និង​P40 Pro របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានដាក់លក់ជាផ្លូវការហើយនៅក្នុងទីផ្សាររបស់ពិភពលោកតាំងពីខែមេសានេះ​ហើយសម្រាប់ស្មាតហ្វូន P40 Pro+ នៅទីបំផុតក៏នឹងចូលរួមជាមួយនឹងស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសជាផ្លូវការនៅលើគណនី Weibo ផ្ទាល់ខ្លួនថា ស្មាតហ្វូន  P40 Pro+ នេះអាចធ្វើការ pre-order បាននៅថ្ងៃទី ១ ខែមិថុនានេះ ហើយវានឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី ៦ ខែមិថុនានេះ។

 image

ស្មាតហ្វូននេះមានតម្លៃ  CNY 7,988 (€1,020, INR 84,700) សម្រាប់ទំហំ  8/256GB និងតម្លៃ CNY 8,888 (€1,140, INR 94,200) សម្រាប់ទំហំ 8/512GB ។ ស្មាតហ្វូន Huawei P40 Pro+ នេះមានលក្ខណៈខុសប្លែកពីស្មាតហ្វូន P40 Pro ដោយសារតែវាមានកាមេរ៉ា 8MP 240mm equivalent (10x) periscope zoom lens បើធៀបជាមួយនឹងស្មាតហ្វូន  P40 Pro ដែលមានកាមេរ៉ា 12MP 125mm (5x) periscope zoom lens ។ ស្មាតហ្វូនP40 Pro+ មានបច្ចេកវិទ្យា  40W wireless charging ខណៈពេលដែលស្មាតហ្វូន P40 Pro មានបច្ចេកវិទ្យា 27W ប៉ុណ្ណោះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏បានចែករំលែកនូវថេប្លេត MatePad Pro 5G របស់ខ្លួនហើយវានឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី ២៧ ខែឧសភានេះ។ ថេប្លេត MatePad Pro 5G នេះមានអេក្រង់ទំហំ  10.8-inch IPS LCD 2560x1600px បន្ទះឈីប Kirin 990 chipset, 7,250mAh ជាមួយនឹងបច្ចេកវិទ្យា 40W wired និង 27W wireless charging និងទ្រទ្រង់នូវ M-Pencil ថែមទៀត៕