ព័ត៌មាន

Realme 6s បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាគោលទំហំ 48MP អេក្រង់ 90Hz និងបន្ទះឈីប Helio G90T chipset

ទីផ្សារនៅអ៊ឺរ៉ុបពេលនេះគឺមានជម្រើសជាច្រើនជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Realme 6s ដែលប្រកាសបង្ហាញខ្លួនជាមួយនឹងវត្តមានរបស់ស្មាតហ្វូន X3 SuperZoom នេះ។ នេះគឺជាស្មាតហ្វូន Version ទាបជាងស្មាតហ្វូន Realme 6 ។ ស្មាតហ្វូន 6s version ដាក់អោយធ្វើការដាក់លក់មុននៅថ្ងៃនេះ ខណៈពេលដែលការលក់ជាផ្លូវការរបស់វាគឺនៅថ្ងៃទី ២​ខែមិថុនានេះ។

 image

ស្មាតហ្វូននេះមានតម្លៃ €200 សម្រាប់រ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB storage ។ ស្មាតហ្វូន Realme 6 មានតម្លៃចាប់ពី €230 ខណៈពេលដែលស្មាតហ្វូន Realme 6i គឺមានតម្លៃ €200 ។ ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 48MP ISOCELL GW1 sensor ជាមួយនឹង 8MP ultrawide (119°), 2MP B&W portrait និង 2MP macro ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 16MP selfie នៅលើរន្ធប្រហោង punch hole របស់វា។

image

កាមេរ៉ាខាងក្រោយនេះគឺមានការទ្រទ្រង់នូវ Super Nightscape 2.0, Chroma Boost និងជាច្រើនទៀត។ កាមេរ៉ាខាងមុខនេះមានមុខងារ Portrait និង Portrait Nightscape modes ជាមួយនឹង 120fps slow-mo video ថែមទៀត។ ស្មាតហ្វូន Realme 6s នេះអាចថតវីដេអូកម្រិត 4K និងទ្រទ្រង់នូវ UIS និង UIS Max video stabilization ផងដែរ។ ស្មាតហ្វូន Realme 6s មានអេក្រង់ទំហំ 90Hz Ultra Smooth អេក្រង់ 6.5” ជាមួយនឹងកម្រិតភាពច្បាស់ 1080p+ និងកញ្ចក់ Gorilla Glass 3 ។ កម្មវិធីនេះអាចធ្វើការផ្លាស់ប្តូរនៅក្នុងកម្រិត 60Hz និង 90Hz ផងដែរ៕

image